ថៃ៖  ក្រោយពីជីវិតអាពាហ៍ពិពាហ៍ត្រូវបានបញ្ចប់ តារាសម្តែងស្រីPat Napapa បានដើរតួនាទីទាំងឪពុកទាំងម្តាយក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនប្រុស។   

បើទោះបីជាជីវិតស្វាមីភរិយាត្រូវបានបញ្ចប់ទៅក៏ពិតមែន ប៉ុន្តែPat និងលោក Ben ដែលអតីតស្វាមីនៅតែរាប់អានគ្នាដដែល។ 

ជាក់ស្តែងដោយយោងតាមប្រភពព័ត៌មានមួយបានឲ្យដឹងថាថ្មីៗនេះ លោក Ben បានបង្ហោះរូបថតមួយសន្លឹកនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដែលរូបនោះជារូបដែលលោកបាននិយាយ Video Call ជាកូនប្រុសសំណព្វចិត្ត និងអតីតភរិយា។ លោកបានសរសេរភ្ជាប់ជាមួយពាក្យមួយឃ្លាថា « ជាកាដូសម្រាប់រៀងរាល់ថ្ងៃនេះ»។

ទាំងនេះបានបង្ហាញឲ្យឃើញថា ទោះបីមិនរស់នៅជួបជុំគ្នាជាគ្រួសារដូចកាលពីមុន តែទឹកចិត្តនិងសេចក្តីស្រលាញ់ដែលឪពុកមានចំពោះកូននៅតែដូចដើម៕ 

ទស្សនារូបភាពខាងក្រោម៖  

រូបភាបដែលBenផុស
រូបកាលនៅជួបជុំគ្នា
រូបកាលនៅជួបជុំគ្នា
Pat និងកូនប្រុស
Pat និងកូនប្រុស
Ben និងកូនប្រុស
Ben និងកូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]