ភ្នំពេញ៖ នៅខ្ទង់ម៉ោងប្រហែលជា ១២ថ្ងៃត្រង់ ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៩ នេះ តារាចម្រៀងលំដាប់អន្តរជាតិដ៏ល្បី លោក Brandon Beal បានមកដល់ស្រុកខ្មែរហើយ។

នៅក្នុងនោះផងដែរ ម្ចាស់បទដ៏ល្បី Twerk It like Miley ថែមទាំងត្រូវបានអ្នកគាំទ្រជាច្រើនរង់ចាំស្វាគមន៍នៅមុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រកបដោយភាពរីករាយ និងស្និទ្ធស្នាលផងដែរ ដែលធ្វើឱ្យតារាបរទេសលោក Brandon Beal មានអារម្មណ៍រំភើប និងសប្បាយរីករាយជាខ្លាំង។

លោក Brandon Beal
លោក Brandon Beal
លោក Brandon Beal

គួរបញ្ជាក់ផងដែរថា លោក Brandon Beal នឹងធ្វើការប្រគំតន្ត្រីដ៏ធំមួយ Ganzberg Uber Valentine’s Festival នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៩ ចំថ្ងៃនៃក្តីស្រលាញ់ខាងមុខនេះ ដែលរៀបចំដោយក្រុមហ៊ុនស្រាបៀរ Ganzberg។ ហើយលោក Brandon Beal នឹងលើកបទចម្រៀងល្បីៗរបស់លោក ជាពិសេសគឺបទ Twerk It like Miley មកច្រៀងដោយផ្ទាល់តែម្តង។ បន្ថែមពីនេះក៏មានវត្តមានតារាចម្រៀងល្បីៗប្រចាំស្រុកខ្មែរចូលរួមផងដែរ ដែលធ្វើឱ្យថ្ងៃនៃក្តីស្រលាញ់កាន់តែអស្ចារ្យ រំភើប និងរីករាយមិនអាចបំភ្លេចបាន។

តោះ! ណាត់គ្នាឱ្យហើយទៅ ចូលរួមរាំលេងកម្សាន្តឱ្យអស់ដៃ ជាមួយនឹងបទពិសោធន៍តន្ត្រីថ្មីចង្វាក់ Twerk Twerk ដ៏ល្បី ថែមទាំងអាចក្រេបស្រាបៀរ Ganzberg ថ្មីៗ ស្រស់ៗ និងឈ្ងុយឆ្ងាញ់ពិសាប្រកបដោយភាពស្និទ្ធស្នាលមិនអាចបំភ្លេចបានជាមួយមនុស្សជាទីស្រលាញ់ ចាប់ពីម៉ោង ៦ល្ងាចតទៅ នៅមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ៕ 

ប្រគំតន្ត្រី Ganzberg Uber Valentine’s Festival
ប្រគំតន្ត្រី Ganzberg Uber Valentine’s Festival

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]