អាល្លឺម៉ង់៖ ជើងយន្តហោះរបស់ក្រុម Borussia Dortmund ដែលគ្រោងធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៏ ត្រូវបានពន្យារពេលដោយសារហេតុផលគួរឱ្យហួសចិត្តមួយ។

ក្រុម Borussia Dortmund នឹងត្រូវធ្វើដំណើរទៅកាន់ទឹកដីអង់គ្លេស ដើម្បីប្រកួតជាមួយក្រុម Tottenhem Hotspur នារាត្រីនេះ ប៉ុន្តែស្រាប់តែកីឡាករ Jadon Sancho បានភ្លេចលិខិតឆ្លងដែន ហើយជើងយន្តហោះត្រូវបានពន្យារពេល។

កីឡាករវ័យក្មេង Jadon Sancho បាននឹកឃើញថា រូបគេបានភ្លេចយកលិខិតឆ្លងដែនមក នឹងត្រូវត្រឡប់ទៅផ្ទះដើម្បីយកវាមកព្រលានយន្តហោះវិញ។

គួរបញ្ជាក់ថា ក្លិប Borussia Dortmund នឹងត្រូវជួបជាមួយក្រុមម្ចាស់ផ្ទះ Tottenhem Hotspur នៅកីឡដ្ឋាន Wembley Stadium នាវេលាម៉ោង ៣:០០ទាបភ្លឺព្រឹកស្អែកនេះ៕

កីឡាករ Jadon Sancho
កីឡាករ Jadon Sancho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]