អាមេរិក ៖ កាលពីថ្ងៃទី ១០ ខែកុម្ភៈកន្លងទៅថ្មីៗនេះ ក្រុមចម្រៀង Kpop កូរ៉េដ៏ល្បី BTS ត្រូវបានអញ្ជើញឲ្យចូលរួម ក្នុងកម្មវិធី Grammy Awards ប្រចាំឆ្នាំ ២០១៩ ហើយព្រមទាំងបាន ឡើងប្រគល់ពានរង្វាន់ ជូនទៅដល់សិល្បករ នៅលើឆាកថែមទៀតផង។

គួរបញ្ជាក់ផងដែរថា នេះជាលើកទី១ ហើយសម្រាប់វត្តមានរបស់ ក្រុមតារា Kpop ក្នុងការចូលរួម កម្មវិធីដ៏អស្ចារ្យបែបនេះ របស់អាមេរិក។

ក្នុងនោះដែរ BTS មិនត្រឹមតែចូលរួម ក្នុងកម្មវិធីរីករាយប៉ុណ្ណោះទេ ពួកគេថែមទាំងបានចូលរួម ក្នុងមូលនិធិសប្បុរសធម៌ ជាមួយតារាអាមេរិកល្បីៗផងដែរ។ សមាជិកក្រុមទាំង ៧នាក់ បានចុះហត្ថលេខា នៅលើហ្គីតាដ៏ស្រស់ស្អាតមួយ ប្រគល់ជូនទៅកម្មវិធី MusicCares និង Grammys Foundation ដើម្បីធ្វើការដេញថ្លៃឆាប់ៗនេះ ក្នុងគោលបំណងយកប្រាក់ទៅប្រើប្រាស់ ក្នុងសកម្មភាពសប្បុរសធម៌។

ជាការពិតណាស់ មានអ្នកគាំទ្រជាច្រើន កំពុងតែរង់ចាំ ថ្ងៃដែលកម្មវិធី បើកការដេញថ្លៃ ហ្គីតាដ៏ស្រស់ស្អាតមួយនោះ៕

ទស្សនារូបភាពខាងក្រោម ៖  

រូបភាព BTS
រូបភាព BTS
រូបភាព BTS
រូបភាព ហ្គីតា
រូបភាព ហ្គីតា
រូបភាព BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]