ថៃ៖ ក្រោយទទួលបានប្រជាប្រិយភាពខ្លាំង នៅលើវិថីសិល្បៈ ឃើញថាតារាសម្ដែងស្រី កញ្ញា PunPun Sutatta មានរូបសម្រស់កាន់តែលេចធ្លោ និងស្អាតឡើង ចំណែកឯការងារសិល្បៈ ក៏កាន់តែរលូនទៅមុខគួរឲ្យកត់សម្គាល់ផងដែរ។

ដោយឡែក បើនិយាយពីរឿងជីវិតឯកជនរបស់តារាស្រីរូបនេះវិញ ឃើញថាក្រោយពីទទួលបានការគាំទ្រពីសំណាក់មហាជន កាន់តែខ្លាំងឡើងពីមួយថ្ងៃ ទៅមួយថ្ងៃមក ជីវិតឯករបស់នាង ក៏រឹតតែធ្វើឲ្យគេឯងលួចច្រណែននាងកាន់តែខ្លាំង ដោយក្នុងនោះមិនថាជារបស់របបប្រើប្រាស់ប្រចាំថ្ងៃ គឺសុទ្ធសឹងតែម៉ាកប្រ៊េនល្បី សមឈ្មោះជាតារាស្រីវ័យក្មេងហាយសូរតែម្ដង។

តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះនោះគឺ កាលពីពេលថ្មីៗនេះដែរ តារាស្រីរូបស្រស់មួយដួងនេះ បានបង្ហាញនូវឈុតគ្រឿងអលង្ការពេជ្រដ៏ចែងចាំងរបស់ខ្លួនជាឈុតៗ នៅលើបណ្តាញសង្គម Story អ៊ីនស្តារក្រាមរបស់នាងថែមទៀតផង។

ជាមួយគ្នានេះដែរ តារាស្រីសាច់សខ្ចីរូបនេះ ក៏បានប្រាប់មកកាន់អ្នកសារព័ត៌មានថៃមួយថា ឈុតពេជ្រដែលនាងទទួលបានពីលោកយាយរបស់ខ្លួននោះ គឺត្រូវបាន​យាយទិញទុកឲ្យនាងជាង៣០ឆ្នាំមកហើយ។ ចំណែកឯតម្លៃវិញត្រូវបាននាងបង្ហើបឲ្យដឹងថា វាមានតម្លៃរហូតដល់ទៅជាង១៦លានបាតឯណោះ៕

សូមទស្សនារូបភាពខាងក្រោម៖  

PunPun
PunPun
គ្រួសារ PunPun
កាដូ  PunPun
កាដូ  PunPun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]