អង់គ្លេស៖ កីឡាករ Angel Di Maria របស់ Paris Saint-Germain បានស្រែកពាក្យអសុរសទៅកាន់អ្នកគាំទ្រក្រុម Manchester United ខ្លាំងៗថា “F**k Off” បន្ទាប់ពីបានទាត់បាល់ចេញពីជ្រុងទៅកាន់កីឡាករ Kimpembe ទាត់បញ្ចូលទីបានសម្រេច។

កីឡាករ Angel Di Maria ហាក់មិនមានប្រតិកម្មអ្វីឡើយ ចំពោះហេតុការណ៍ក្នុងតង់ទី ១ ដែលកីឡាករ Ashley Young បានរារាំង និងប៊ិះតែរបួសដៃទៅលើកីឡាករ Angel Di Maria។ ដោយឡែកអ្នកគាំទ្ររបស់ Man UTD វិញ ក៏បានចាប់ផ្តើមស្រែកចំអកទៅកាន់ Angel Di Maria ខ្លាំងៗផងដែរ។

Angel Di Maria
Angel Di Maria

Angel Di Maria ហាក់បង្កព្យុះភ្លៀងយ៉ាងខ្លាំងនៅតង់ទី២ ទៅកាន់ Manchester United ដោយបានបង្កើតឱកាសនៃគ្រាប់បាល់ទាំង ២គ្រាប់របស់ PSG។  អ្នកគាំទ្ររបស់ Man UTD បានចោលដបទឹក និងដបស្រាដាក់កីឡាករ Angel Di Maria ទៀតផង មុនពេលដែលរូបគេអបអរចំពោះការបញ្ជូនបាល់បានសម្រេចនៅគ្រាប់ទី ១ ដោយស្រែកខ្លាំងៗ និងឌឺដងទៅកាន់អ្នកគាំទ្ររបស់ Man UTD ផងដែរ។

គួរបញ្ជាក់ថា Angel Di Maria ត្រូវបានលោក Thomas Tuchel ប្តូរចេញនៅនាទី ៨១ ក្រោមសំឡេងចំអកឡកឡឺយយ៉ាងខ្លាំងពីក្រុមអ្នកគាំទ្រនៅកីឡដ្ឋាន Old Trafford៕

Angel Di Maria
Angel Di Maria

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]