ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា កាលពីពេលថ្មីៗនេះស្រាប់តែទទួលបានដំណឹងយ៉ាងរំភើប ខែរៀបការរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាស កញ្ញាឱក សុគន្ធកញ្ញា ដែលនឹងត្រូវប្រព្រឹត្តឡើង នៅក្នុងខែឧសភា ឆ្នាំ២០១៩ នេះហើយ។

ទន្ទឹមនឹងដំណឹងមួយនេះ មិនបានប៉ុន្មានផង ស្រាប់តែកាលពីពេលថ្មីៗនេះមានការ លេចធ្លាយនូវរូបភាពមួយសន្លឹក ដែលគេសង្ស័យថាជារូបភាពថតតែងរៀបការ ដែលបានរៀបចំឡើងយ៉ាងស្រស់ស្អាត នៅក្នុងឈុតប្រពៃណី យ៉ាងទន់ភ្លន់បំផុត។

យ៉ាងណាមិញរូបភាពមួយសន្លឹកនេះ បានធ្វើឲ្យមហាជនជាច្រើនមានចិត្តរំភើប នៅក្នុងចិត្តយ៉ាងខ្លាំង ព្រោះនេះជាលើកទី១ ហើយជារូបភាពកម្រដែលតារាស្រីរូបនេះបានថតតែង ក្នុងសម្លៀកបំពាក់មង្គលការក្នុងឆ្នាំថ្មីនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

កញ្ញាឱក សុគន្ធកញ្ញា
កញ្ញាឱក សុគន្ធកញ្ញា
កញ្ញាឱក សុគន្ធកញ្ញា
កញ្ញាឱក សុគន្ធកញ្ញា
កញ្ញាឱក សុគន្ធកញ្ញា
កញ្ញាឱក សុគន្ធកញ្ញា
ឱក សុគន្ធកញ្ញា ក្នុងឈុតមង្គលការ
ឱក សុគន្ធកញ្ញា ក្នុងឈុតមង្គលការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា