(ភ្នំពេញ)៖ រយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩មកនេះ គ្រឹះស្ថានអង្គរ បានលក់បណ្ណទស្សនារមណីដ្ឋានអង្គរ បានចំនួន ១២៥,៦៤០សន្លឹក ដែលកើនឡើងជិត១០ភាគរយ បើធៀបនឹងរយៈពេលប្រហែលគ្នានេះ កាលពីឆ្នាំ២០១៨។ នេះបើតាមរបាយការណ៍របស់ គ្រឹះស្ថានអង្គរ ផ្ញើជូនរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន ដែលបណ្តាញព័ត៌មាន Fresh News បានទទួលនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២១០៩នេះ។

តាមរបាយការណ៍បានបង្ហាញថា ក្នុងរយៈពេល១២ថ្ងៃ គិតចាប់ពីថ្ងៃទី០១-១២ ខែកុម្ភៈ ឆ្នាំ២០១៩ ចំនួនបណ្ណលក់បាន ១២៥,៦៤០សន្លឹក ​ប្រៀបធៀបរយៈពេលដូចគ្នានឹងកាលពីឆ្នាំ២០១៨ មានការកើនឡើង ៩.៨៥% បើគិតជាសាច់ប្រាក់ ៦២១៩.៩១១ដុល្លារ ធៀបរយៈពេលដូចគ្នានឹងឆ្នាំ ២០១៨ មានការកើនឡើង ៩.៥៦%។

ស្ថានភាពភ្ញៀវចូលទស្សនា ក្នុងរមណីយដ្ឋានអង្គរ និងចំណូលពីការលក់បណ្ណទស្សនាសម្រាប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ នេះមានដូចតទៅ ៖

១៖ អំពីភ្ញៀវទិញបណ្ឌទស្សនា

ប្រភេទ 37$ មានចំនួន 5.781 សន្លឹក គិតជាទឹកប្រាក់ស្មើនឹង 213.897$

- ប្រភេទ 62$ មានចំនួន 3.425 សន្លឹក គិតជាទឹកប្រាក់ស្មើនឹង 212.350$

- ប្រភេទ 72$ មានចំនួន 272សន្លឹក គិតជាទឹកប្រាក់ស្មើនឹង 19.584$

សរុប 9.478 សន្លឹក គិតជាទឹកប្រាក់ស្មើនឹង 445.831$៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]