បរទេស៖ កាលពីថ្ងៃព្រហស្បត្តិ៍សប្តាហ៍មុន អ្នកស្រី Gina Wilson បានផុសវីដេអូមួយចូលបណ្តាញសង្គម Twitter បង្ហាញពីសមត្ថភាពរបស់សត្វឆ្មាចិញ្ចឹមរបស់នាង Thrasher ដែលអាចយកក្រញាំកាយយកចិញ្ចៀនរបស់ម្ចាស់វា ដែលបានជ្រុះចូលឡាបូលាងដៃបានយ៉ាងងាយ។ វីដេអូរបស់អ្នកស្រី Gina បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មនុស្សជុំវិញពិភពលោកប្រមាណ ១១លាននាក់ជាង។

សត្វឆ្មា Thrasher

យោងតាមប្រសាសន៍របស់អ្នកស្រី Gina ផ្ទាល់បាននិយាយថា “កាលពីខែមុន ខ្ញុំបានធ្វើឲ្យជ្រុះចិញ្ចៀនមួយវង់ចូលក្នុងឡាបូលាងដៃ។ ខ្ញុំមិនហ៊ានយកអីទៅឆ្កឹះវាចេញមកទេព្រោះខ្ញុំក្លាចវាធ្លាក់ចូលកាន់តែជ្រៅ។ តែមកមើលសមត្ថភាពសត្វឆ្មារបស់ខ្ញុំនេះវិញមើល៎”។ 

ឆ្មា Thrasher អាចប្រើក្រញាំវា កាយយកចិញ្ចៀនរបស់ម្ចាស់វាដែលជ្រុះនោះចេញពីឡាបូលាងដៃបានសម្រេច។

បន្ទាប់ពីទស្សនាវីដេអូឃ្លីបនេះរួច មនុស្សជាច្រើនបានឆ្ងល់ហើយក៏បានសួរទៅកាន់នាងថា ហេតុអ្វីបានជាចិញ្ចៀននោះមានដង្កៀបខ្មៅមួយគ្រៀបជាប់នឹងវាអីចឹង? ពេលនោះ អ្នកនាង Gina បានឆ្លើយតបនឹងសំណួរនេះថា “ខ្ញុំគៀបចិញ្ចៀននឹងដង្កៀបនេះព្រោះខ្ញុំចង់រក្សាវាទុកជាមួយគ្នាតែម្តង ហើយវាក៏មិនងាយបាត់ទៅណាដែរ”៕

មានវីដេអូនៅខាងក្រោម៖

សត្វឆ្មា Thrasher
អ្នកនាង Gina
សត្វឆ្មា Thrasher កាយយកចិញ្ចៀន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]