ថៃ៖ ជារឿងគួរឲ្យភ្ញាក់ផ្អើលជាខ្លាំង ដោយចំណងស្នេហ៍រវាង តារាសម្ដែងស្រីវ័យ ៣៥ឆ្នាំ កញ្ញា Bee Namthip និងមិត្តប្រុសជាទីស្រលាញ់ ត្រូវបានឈានមកដល់ផ្លូវបញ្ចប់ ស្របពេលកន្លងមកពួកគេ បានឆ្លងកាត់ឧបសគ្គជាមួយគ្នា អស់រយៈពេលជាង៨ឆ្នាំមកហើយ ផងដែរ។

ថ្មីៗនេះ តាមរយៈកិច្ចសម្ភាសន៍ជាមួយតារាសម្ដែងស្រី កញ្ញា Bee Namthip នៅក្នុងកម្មវិធីទូរទស្សន៍មួយ តារាស្រីរូបនេះ បានបង្ហាញអារម្មណ៍សោកស្ដាយជាទីបំផុត បន្ទាប់ពីសង្សាខ្លួន ដែលបានស្រលាញ់ និងតស៊ូរកប្រាក់ ទាំងយប់ ទាំងថ្ងៃ ដើម្បីចង់សាងអនាគតរួមគ្នា អស់រយៈពេលជិត៨ឆ្នាំមកនេះ បានសម្រេចសុំចែកផ្លូវគ្នា ដោយសារតែមានបញ្ហាមិនយល់ចិត្តគ្នា នាមួយរយៈពេលចុងក្រោយនេះខ្លាំង រហូតធ្វើឲ្យអ្នកទាំងពីរ មិនអាចទទួលយកបានតទៅទៀតនោះឡើយ។

ទន្ទឹមជាមូយគ្នានោះដែរ ក៏មានប្រិយមិត្តដែលជាអ្នកគាំទ្រគូស្នេហ៍នេះ ក៏បានបង្ហាញអារម្មណ៍សោកស្ដាយជាខ្លាំង ព្រោះមិននឹកស្មានថា ពួកគេនឹងត្រូវឈានដល់ផ្លូវបែកបាក់គ្នាទាល់តែសោះ ព្រោះថាកន្លងមកឃើញថាអ្នកទាំងពីរ មានភាពផ្អែមល្ហែមជាមួយគ្នា ស្ទើរតែគ្រប់ពេលវេលា មិនធ្លាប់មានជាបញ្ហាដែលលេចជាព័ត៌មាន​ឲ្យមហាជនបានដឹងនោះទេ៕ 

Bee Namthip
Bee Namthip និងអតីតមិត្តប្រុស
Bee Namthip និងអតីតមិត្តប្រុស
Bee Namthip និងអតីតមិត្តប្រុស
Bee Namthip និងអតីតមិត្តប្រុស
Bee Namthip និងអតីតមិត្តប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]