ភ្នំពេញ៖ រថយន្ត Ford Ranger និង Ford Everest 2019 ទទួលបានការទទួលស្គាល់ជុំវិញពិភពលោក ជារថយន្ត ដែលផ្តោតជាសំខាន់ទៅលើការផ្តល់ជូននូវការធានាសុវត្ថិភាពសម្រាប់អ្នកបើកបរ និងអ្នកធ្វើដំណើរ មានភាពរឹងមាំ និងអាចជំនះគ្រប់ឧបសគ្គនៃការការបើកបរគ្រប់ស្ថានភាពផ្លូវ ដែលផ្តល់នូវភាពបត់បែនទៅតាមគ្រប់តម្រូវការរបស់អតិថិជន។

Ford Ranger និង Ford Everest 2019 ស៊េរីថ្មីនេះបានផលិតឡើងដោយមានការកែច្នៃថ្មីទាំងស្រុងទៅលើប្រព័ន្ធជើងក្រោម ដែលធ្វើឲ្យរថយន្តកាន់តែមានភាពរឹងមាំ និងធ្វើឲ្យការបើកបរនៅលើផ្លូវ Off-road កាន់តែមានទំនុកចិត្ត មិនថាអ្នកបើកបរជាមួយនឹងស្ថានភាពផ្លូវលំបាកយ៉ាងនោះទេ។

ថ្មីៗនេះក្រុមហ៊ុន Ford ប្រចាំប្រទេសកម្ពុជា បានផ្ដល់នូវកម្មវិធីពិសេស ដែលមិនធ្លាប់មានពីមុនមក ដល់អតិថិជនគ្រប់រូប។ ឥឡូវនេះ លោកអ្នកអាចក្លាយជាម្ចាស់រថយន្ត FORD Everest Trend និង Ford Ranger XLT ស៊េរីថ្មី 2019 ដែលទើបនឹងចូលមកដល់ប្រទេសកម្ពុជាកាលដើមឆ្នាំនេះ ជាមួយនឹងតម្លៃដ៏ពិសេសមិនធ្លាប់មាន ដោយរថយន្ត Ford Everest Trend 2019 មានតម្លៃត្រឹមតែ $61,000 និង Ford Ranger XLT 2019 មានតម្លៃត្រឹមតែ $42,000 តែប៉ុណ្ណោះ។

សូមប្រញាប់រួសរាន់ឡើង ព្រោះការផ្ដល់ជូននេះមានរយៈពេលកំណត់៕

Ford Ranger XLT
Ford Everest Trend 2019

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងតាមរយៈលេខទូរស័ព្ទ ០១២ ៣៣៣ ៩៧៥ ឬ អញ្ជើញមកកាន់អាគារតាំងបង្ហាញរថយន្ត Ford ផ្ទាល់ ដែលមាន ៣ ទីតាំងរួមមាន៖
• ទីតាំងទី១: អគារលេខ ៤៤៤ មហាវិថីព្រះមុនីវង្ស ទល់មុខក្រសួងដែនដីនគររោបនីយកម្មនិងសំណង់ ទូរស័ព្ទទំនាក់ទំនង ០២៣ ២១៤ ២១៤ ។
• ទីតាំងទី២: នៅតាមបណ្តោយផ្លូវទៅកាន់អាកាសយានដ្ឋានអន្តរជាតិពោចិនតុងទូរស័ព្ទទំនាក់ទំនង ០២៣ ៨៩០ ៨៨០ ។
• ទីតាំងទី៣: អគារលេខ ៥៩៣ ផ្លូវជាតិលេខ ៦ ខេត្តសៀមរាម ទូរស័ព្ទទំនាក់ទំនង ០៦៣ ៧៦៦ ៦៦១ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]