អាមេរិក ៖ បន្ទាប់ពីស្ងាត់ដំណឹងជាច្រើនខែ ពេលនេះ Selena Gomez បានត្រឡប់មកបង្ហាញភាពរឹងមាំសារជាថ្មី ចំពោះមុខអ្នកគាំទ្ររបស់ខ្លួន ដោយនាងបានបង្ហោះ រូបភាពដើរលេងកំសាន្ត ដើម្បីជាការឆ្លើយតបទៅកាន់អ្នកគាំទ្រ ដែលតែងតែបង្ហាញក្ដីបារម្ភ ចំពោះសុខភាពផ្លូវចិត្តរបស់នាងកន្លងមក។

គួរបញ្ជាក់ផងដែរថា កាលពីចុងឆ្នាំ ២០១៨ បានលេចលឺដំណឹងថា Selena Gomez ត្រូវបានគេបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ រហូតដល់ទៅ ២ដង ដោយសារតែនាង បានប្រឈមមុខនឹង ការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរ ដែលអ្នកគាំទ្រគ្រប់គ្នាបានដឹងយ៉ាងច្បាស់ថា ភាគរយច្រើនបំផុតនោះគឺ បណ្ដាលមកពី ដំណឹងរៀបការរបស់ អតីតគូស្នេហ៍ចាស់ដ៏ផ្អែមល្ហែមរបស់នាង គឺលោក Justin Bieber និងនាង Hailey។

ជាក់ស្ដែង កាលពីម្សិលមិញនេះ តារាស្រីដ៏ល្បីឈ្មោះរូបនេះ ស្រាប់តែបានបង្ហោះរូបភាព ដំណើរកំសាន្តយ៉ាងរីករាយ ពោរពេញដោយស្នាមញញឹម នៅលើឆ្នេរខ្សាច់ ប្រទេស Mexico ជាមួយនឹងមិត្តជិតដិតរបស់នាង ធ្វើឲ្យអ្នកគាំទ្រធូរស្បើយចិត្តយ៉ាងខ្លាំង ដែលនៅទីបំផុត នាងក៏ត្រឡប់មករឹងមាំ ជាថ្មីម្ដងទៀត៕

ទស្សនារូបភាពដំណើរកំសាន្តរបស់ Selena Gomez ជាមួយនឹងមិត្តៗ ខាងក្រោមនេះ ៖ 

រូបភាព Selena Gomez
រូបភាព Selena Gomez និងមិត្ត
រូបភាព Selena Gomez និងមិត្ត
រូបភាព Selena Gomez និងមិត្ត
រូបភាព Selena Gomez និងមិត្ត
រូបភាព Selena Gomez និងមិត្ត
រូបភាព Selena Gomez និងមិត្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]