ភ្នំពេញ៖ តាមរយៈបទចម្រៀងជាច្រើន របស់ អ្នកនាង ទូច ស្រីល័ក្ខ ដែលជាតារាចម្រៀងពោរពេញទៅដោយមនោសញ្ចេតនា នាពេលកន្លងមកធ្វើឲ្យទស្សនិកជន មិនតិចនោះទេ បានកោតសរសើរពីសមត្ថភាព ការតែងនិពន្ធចម្រៀងរបស់នាង។

ដោយសារតែ មានការគាំទ្រយ៉ាងខ្លាំងពីបណ្ដាទស្សនិកជននោះ ធ្វើឲ្យតារាចម្រៀងស្រីរូបនេះ រឹតតែមានកម្លាំងចិត្តថែមទៀត ក្នុងការផលិតបទចម្រៀងថ្មី ចែកជូន ពុកម៉ែ បងប្អូន បន្តទៀតផងដែរ។

ជាក់ស្ដែង កាលពីយប់មិញនេះដែរ តារាចម្រៀងស្រីរូបនេះ បានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួន មួយបទទៀតដែលមានចំណងជើងថា៖«ចាំបងវិលវិញ» ដែលស្នាដៃនិពន្ធថ្មី របស់នាង។

នៅក្នុងបទចម្រៀងនោះដែរ អ្នកនាង ទូច ស្រីល័ក្ខ បានបង្កប់នូវអត្ថន័យដ៏ជ្រាលជ្រៅ ពីក្ដីនឹករលឹក ទៅកាន់មនុស្សដែលខ្លួនស្រលាញ់ និងកំពុងធ្វើការនៅឯក្រៅប្រទេស ៕

តោះដើម្បីជ្រាបច្បាស់ទៅទស្សនាវីដេអូទាំងអស់គ្នា៖  

ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ
ទូច ស្រីល័ក្ខ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទូច ស្រីល័ក្ខ