ភ្នំពេញ៖ បច្ចុប្បន្ននេះឃើញថាតារាសម្តែងស្រីដ៏មានប្រជាប្រិយភាពអ្នកនាង កែវ ស្រីនាង ហាក់ដូចជាស្ងាត់ពីការងារសិល្បៈ ក៏ប៉ុន្តែឃើញថាមុខជំនួញរកស៊ីរបស់នាងក៏កាន់តែរីកចម្រើន កាន់តែខ្លាំងឡើងគួរឲ្យសរសើរ។

តែបើងាកមកនិយាយពីរូបសម្រស់ របស់តារាស្រីរូបនេះវិញ ឃើញថាទោះបីជានាង មានវ័យកាន់តែច្រើន ក៏ដូចជាមានកូនក្រមុំធំពេញវ័យរួចហើយយ៉ាងណាក្តី សម្រស់របស់នាងត្រូវបានគេសរសើរគ្រប់គ្នា នៅតែស្អាតសាច់ចាំ មិនចាញ់ក្មេងប៉ុន្មានទេ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ ក៏មានបណ្តាអ្នកគាំទ្រជាច្រើនបាននាំគ្នា សរសើរដល់នាងកាន់តែខ្លាំង ក្រោយបានឃើញរូបភាពប៉ុន្មានសន្លឹក ដែលនាងបានតុបតែងខ្លួនក្នុងសម្លៀកបំពាក់បុរាណ ពណ៌ក្រហមយ៉ាងគួរឲ្យចង់គយគន់។

ក្រោយពីបានឃើញរូបសម្រស់ដ៏ទន់ភ្លន់ នៅក្នុងសម្លៀកបំពាក់បែបប្រពៃណីយ៉ាងស្រស់ស្អាតបែបនេះ ទើបដឹងថាតារាស្រីរូបនេះ មានវ័យកាន់តែច្រើន សម្រស់កាន់តែលេចធ្លោខ្លាំង ជាពិសេសនៅពេលដែលស្លៀកឈុតបែបបុរាណតែម្តង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

កែវ ស្រីនាង
កែវ ស្រីនាង
កែវ ស្រីនាង
កែវ ស្រីនាង
កែវ ស្រីនាង ក្នុងឈុតប្រពៃណី
កែវ ស្រីនាង ក្នុងឈុតប្រពៃណី
កែវ ស្រីនាង ក្នុងឈុតប្រពៃណី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ស្រីនាង