តៃវ៉ាន់៖ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក កំពុងតែនាំគ្នាស៊ែរព្រោងព្រាត ពីTrailer នៅក្នុងរឿង «ស្នេហ៍នេះដើម្បីតែអូន» ឬ«More Than Blue» ដែលជារឿងមួយ មានគ្រប់រសជាតិ ទាំងផ្អែមល្ហែម រ៉ូមែនទិក ឈឺចាប់កម្សត់ លាយឡំជាមួយគ្នា។ ហើយមនុស្សជាច្រើន កំពុងតែរង់ចាំ មើលរឿងនេះផងដែរ។

ប៉ុន្តែក្នុងនោះ គេក៏ចាប់អារម្មណ៍តួឯកប្រុសដែលមានឈ្មោះថា«K» ដែលមានមុខមាត់គួរឲ្យចាប់អារម្មណ៍ និងទឹកមុខ ពិតជាចូលតួខ្លាំងណាស់ នៅក្នុងរឿងនេះ។

តាមពិតទៅ តួឯកប្រុសក្នុងរឿងនោះ មានឈ្មោះថា Jasper Liu ជាតារាតៃវ៉ាន់ វ័យ៣២ឆ្នាំ មានភាពល្បីល្បាញខ្លាំង និងរឿងជាច្រើន លោកក៏តែងតែដើរតួឯកផងដែរ។ 

ជាពិសេស ជីវិតក្រៅឆាក លោក ជាតារាម្នាក់ មានភាពរួសរាយ ជាមួយនឹងមិត្តសិល្បៈ ហើយក៏ឆាប់ចូលចំណោមគេចុះផងដែរ។ ចំណែកសម្រស់របស់លោកនៅខាងក្រៅ ក៏ស្រស់សង្ហា ជាងនៅក្នុងរឿងភាគទៀត ជាមួយនឹងស្នាមខួចទាំងសងខាង គួរឲ្យក្នាញ់ ពេលសើចម្តងៗ៕

តោះទៅមើលរូបសម្រស់របស់លោក ទាំងអស់គ្នា៖

រូបភាពក្នុងរឿង
រូបភាពក្នុងរឿង
រូបភាពក្នុងរឿង
រូបភាពក្នុងរឿង
សម្រស់ខាងក្រៅ របស់លោក
សម្រស់ខាងក្រៅ របស់លោក
សម្រស់ខាងក្រៅ របស់លោក
សម្រស់ខាងក្រៅ របស់លោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]