ភ្នំពេញ៖ តារាកំប្លែងស្រី ខ្ញុង កំពុងតែឡើងរាសីខ្ពស់​មិនថា ការងារសិល្បៈ មុខជំនួញ និង ការលក់របរនៅក្នុងហ្វេសប៊ុក នាពេលបច្ចុប្បន្ន។

ជាពិសេស សូម្បីតែជីវិតឯកជន របស់តារាកំប្លែងរូបនេះ ក៏មានសុភមង្គលយ៉ាងខ្លាំងផងដែរ ដែលធ្វើឲ្យ មនុស្សជាច្រើននាក់ ច្រណែននឹងពួកគេ ពន់ពេក។ ក្នុងនោះ បើគិតមកទល់ពេលនេះ អ្នកទាំងពីរ បានស្រលាញ់ និងចាប់ដៃគ្នាសាងគ្រួសារ ជិត៤ឆ្នាំហើយ។ មិនតែប៉ុណ្ណោះ ខ្ញុង ក៏បានសរសើរពីចរិតរបស់ស្វាមីនាង ដែលមិនត្រឹមតែល្អ ថែមទាំងជួយរកចំណូលចូលផ្ទះមិនចាញ់នាងប៉ុន្មានទេ។

ជាមួយនោះដែរ រូបនាងក៏សរសេរថា «គឺ​ប្តី​អូន​ពូកែ​រកស៊ី ហើយ​ថែម​ទាំង​ស្រលាញ់​ប្រពន្ធ​ខ្លាំង​ទៀត​ផង សូម​ធ្វើ​អោយ​បាន​ដូច​បួន​ឆ្នាំ​កន្លង​មក​នេះ​ណា​លោក​ប្តី ព្រោះ​បួន​ឆ្នាំ​ដែរ​យើង​ចាប់​ផ្ដើម​កាន់​ដៃ​គ្នា​សាង​គ្រួសារ​ សាង​សុភមង្គល​មក​នេះ​អូន​ពិត​ជា​មាន​ក្តី​សុខ​ណាស់ មិន​មែន​ថា​មិន​ដែរ​ទាស់​សំដី រឺ​ប្រកែក​ឈ្លោះ​គ្នា​នោះ​ទេ តែ​មាន​តិចតួច​ណាស់ ធម្មតា​ទេ​ចាន​ក្នុង​រាវ តែ​ពួក​យើង​តែង​តែ​យោគយល់ អត់​អោនអោយ​គ្នា​រហូត​មក ដូច​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​អូន​ចងចាំ​មិន​ភ្លេច​នៅ​ថ្ងៃ​ដំបូង​១៦.០២.២០១៦ ដែលយើង​បានសំរេច​ចិត្ត​បង្កាត់​ភ្លើង​ស្នេហ៍​រួម​គ្នា ក្លាយ​ជា​គ្រួសារ​តូច​មួយ​យ៉ាង​ស្របច្បាប់ បង​ដឹង​ទេ​នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ គំរប់​ខួរ​4​ឆ្នាំ​ហើយ ១៦ ០២​​២០១៦ ដល់ ១៦ ០២ ២០១៩»៕

ខ្ញុង និងស្វាមី
ខ្ញុង និងស្វាមី
ខ្ញុង និងស្វាមី
ខ្ញុង និងស្វាមី
សាររបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង