រុស្ស៊ី៖ អតីតអ្នកចាត់ការក្លិប Manchester United  វ័យ ៥៦ ឆ្នាំ លោក Jose Mourinho នឹងត្រូវកាន់កម្មវិធីផ្ទាល់ខ្លួនមួយរបស់ទូរទស្សន៍រុស្ស៊ី RT ជាអ្នកវិភាគបាល់ទាត់សម្រាប់ព្រឹត្តិការណ៍ Champions League ក្នុងកម្មវិធី Russian Today។

លោក Jose Mourinho

នៅក្នុងវីដេអូផ្សព្វផ្សាយរបស់ RT គេឃើញលោក Jose Mourinho និយាយថា៖ “ខ្ញុំនឹងធ្វើការវិភាគពីបាល់ទាត់លើទូរទស្សន៍ RT! ចុះអ្នករំពឹងថាខ្ញុំនឹងធ្វើអ្វីលើសពីនេះឬអត់?”។ 

លោកក៏បាននិយាយថា៖ “បន្ទាប់ពីខ្ញុំបញ្ចប់អាជីពរបស់ខ្ញុំហើយ អ្នករាល់គ្នាប្រាកដជាចង់ដឹងថាខ្ញុំនឹងធ្វើអ្វីបន្តទៀត? តាមពិតទៅ ខ្ញុំចង់បានការប្រកួតប្រជែង និងបទពិសោធន៍ថ្មីៗ ហើយខ្ញុំក៏ធ្លាប់ធ្វើឱ្យមនុស្សជុំវិញខ្លួនមានការភ្ញាក់ផ្អើលផងដែរ”។ 

គួររម្លឹកថា លោក Jose Mourinho ក៏ធ្លាប់ជាអ្នកវិភាគសម្រាប់ការប្រកួតបាល់ទាត់ World Cup នៅទូរទស្សន៍ RT កាលពីខែមិថុនាឆ្នាំមុនផងដែរ។

បើតាមការឱ្យដឹងពី RT កម្មវិធីថ្មីនេះមានឈ្មោះថា On The Touchline With Jose Mourinho ដែលគ្រោងនឹងចាប់ផ្តើមការផ្សាយពីថ្ងៃទី ៧ ខែមីនា ខាងមុខនេះតទៅ។

លោក Jose Mourinho

គួរបញ្ជាក់ថា ក្រោយពីលោក Jose Mourinho ត្រូវបានក្លិប Manchester United ធ្វើការបណ្តេញចេញកាលពីខែធ្នូកន្លងទៅ គេមិនទាន់ឃើញលោកមានទំនាក់ទំនងជាមួយក្លិបថ្មីណាមួយនៅឡើយទេ។ ដោយឡែកកាលពីខែមុន គេឃើញវត្តមានរបស់លោក Jose Mourinho ក្នុងនាមជាអ្នកវិភាគបាល់ទាត់មួយរូបក្នុងកម្មវិធីរបស់ BeIN Sport៕

សូមទស្សនាវីដេអូខាងក្រោមនេះ ៖ 

លោក Jose Mourinho
លោក Jose Mourinho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]