អាមេរិក៖ វាជាចក្ខុវិស័យដ៏វែងឆ្ងាយមួយរបស់មហាសេដ្ឋីបចេ្ចកវិទ្យាអាមេរិកលោក Elon Musk ដែលថ្មីៗនេះលោកបានបង្ហោះសារមួយលើគណនី Twitter របស់ខ្លួន ប្រាប់អំពីតម្លៃសំបុត្រយានអវកាសសម្រាប់ដំណើរកម្សាន្តឡើងទៅលេងភពព្រះអង្គារ។ នេះបើយោងតាមការបញ្ជាក់របស់សារព័ត៌មាន Metro ចេញផ្សាយថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៩

លោក Elon Musk

លោក Elon Musk បានសរសេរថា៖ "វាពឹងផ្អែកលើភាគរយនៃការចូលរួម ប៉ុន្តែខ្ញុំពិតជាមានទំនុកចិត្តខ្ពស់ក្នុងការផ្លាស់ទីទៅភពព្រះអង្គារ (ការវិលត្រលប់មកវិញនឹងមិនត្រូវបានគិតថ្លៃឡើយ) ដែលអាចមានតម្លៃថោកជាង ៥០ម៉ឺនដុល្លារ ឫក៏អាចនឹងថោកជាង១០ម៉ឺនដុល្លារក៏អាចថាបាន។ ជាតម្លៃមួយដែលសមល្មម សម្រាប់ឲ្យមនុស្សភាគច្រើនដែលរស់នៅប្រទេសជឿនលឿន អាចលក់ផ្ទះលើភពផែនដី ហើយផ្លាស់ទីទៅនៅលើភពព្រះអង្គារវិញ បើពួកគេចង់ទៅមែន"

កន្លងមកលោក Musk ធ្លាប់បានប្រកាសអំពីគម្រោងបញ្ជូនមនុស្សទៅរស់នៅលើភពព្រះអង្គារម្តងរួចមកហើយ។  ស្ថាបនិកក្រុមហ៊ុនផលិតយានអវកាស Space X រូបនេះក៏កំពុងមមាញឹកបង្កើតរ៉ុកកែតជំនាន់ថ្មីឈ្មោះ Starship ដែលគ្រោងនឹងប្រើសម្រាប់បេសកកម្មទៅបង្កើតមូលដ្ឋានលើភពព្រះអង្គារនាថ្ងៃអនាគតផងដែរ។

គួររម្លឹកថា លោក Musk ក៏ធ្លាប់បានបង្ហោះសារមួយចូលបណ្តាញសង្គម Twitter រួចមកហើយដែរថា “គម្រោងបង្កើតមូលដ្ឋានលើភពដីក្រហម ប្រហែលត្រូវចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០២៨”៕

សាររបស់លោក Elon Musk ក្នុង Twitter
លោក Elon Musk
រូបតំណាងមូលដ្ឋានគ្រឹះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]