ភ្នំពេញ៖ បន្ថែមពីលើការផ្តល់ជូននូវផលិតផលនិងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ដែលជួយធ្វើឱ្យជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាកាន់តែមានភាពប្រសើរឡើង វីងបាននាំយកនូវភាពភ្ញាក់ផ្អើល និងកាន់តែរំភើបមួយទៀត ដោយផ្តល់ឱ្យអតិថិជនរបស់ខ្លួននូវរង្វាន់ជាច្រើន តាមរយៈកម្មវិធីវិទ្យុថ្មី "វីងឈ្នះឥតល្ហែ"

តាមរយៈកម្មវិធីវិទ្យុចំនួនប្រាំ ដែលគ្របដណ្តប់ស្ទើរតែគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា កម្មវិធីវិទ្យុថ្មី ដែលមានរយៈពេល ០១ម៉ោងនេះ នឹងផ្តល់នូវព័ត៌មានស្តីអំពីប្រូម៉ូសិនជាច្រើនរបស់វីង។ អ្វីដែលរឹតតែពិសេស និងគួរឲ្យចាប់អារម្មណ៍បំផុតនៅក្នុងកម្មវិធីនេះ គឺវគ្គដែលពិធីករវិទ្យុធ្វើការហៅទូរស័ព្ទទៅកាន់អតិថិជនវីងចំនួន ៥នាក់ និងផ្តល់ភាពភ្ញាក់ផ្អើលដល់ពួកគាត់ដោយ​ផ្ទេរប្រាក់ចំនួន ១០ ម៉ឺនរៀល ទៅកាន់គណនីវីងរបស់ពួកគាត់។ រង្វាន់សរុបដែលវីងនឹងចែកជូនទៅអតិថិជនតាមរយៈកម្មវិធីវិទ្យុនេះ គឺសរុប ៥០០ លានរៀល។ 

កម្មវិធីវិទ្យុថ្មី «វីងឈ្នះឥតល្ហែ»

រាល់អតិថិជនវីងទាំងអស់ សុទ្ធតែមានសិទ្ធិទទួលបានរង្វាន់នេះ ដោយគ្រាន់តែដំណើរការបញ្ចូលទឹកប្រាក់ទូរស័ព្ទតាមរយៈកម្មវិធីស្មាតហ្វូនវីង។ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ អតិថិជនដែលឈ្នះរង្វាន់ចំនួន ២៥នាក់ (០៥នាក់ជាភ្នាក់ងារវីង) នឹងត្រូវបានជ្រើសរើស ដើម្បីធ្វើការហៅទូរស័ព្ទទៅកាន់ពួកគាត់ និងធ្វើការផ្ទេរទឹកប្រាក់រង្វាន់ភ្លាមៗទៅកាន់គណនីវីងរបស់ពួកគាត់។ 

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារេកទេសវីង មានប្រសាសន៍ថា៖ 

«កម្មវិធីវិទ្យុថ្មីនេះមានបំណបង្កើតជាវេទិកាដែលអតិថិជនអាចចូលរួមផ្តល់ជាយោបល់ ឬមតិផ្សេងៗពាក់ព័ន្ធនឹងសេវាកម្មរបស់វីង ក៏ដូចជាផ្តល់ជារង្វាន់ដល់អតិថិជនដែលមានទំនុកចិត្តខ្ពស់លើសេវាកម្មរបស់វីង ដើម្បីបញ្ជូលទឹកប្រាក់ទូរស័ព្ទសម្រាប់ប្រើប្រាស់ក្នុងការទំនាក់ទំនងប្រចាំថ្ងៃរបស់ពួកគេ។

លោក ម៉ាឡូឡូស មានប្រសាសន៍បន្ថែមទៀតថា៖

"យើងជឿជាក់ថាកម្មវិធីវិទ្យុនេះនឹងនាំឲ្យវីងខិតកាន់តែជិត អតិថិជនរបស់យើង។ តាមរយៈកិច្ចពិភាក្សាទាំងអស់នេះ យើងសង្ឃឹមថា អតិថិជននឹងមានការយល់ច្បាស់​អំពីផលិតផល និងសេវាកម្មរបស់វីង ផ្តល់រាល់យោបល់ដែលគាត់ចង់ឲ្យវីងធ្វើការកែតម្រូវ និងចូលរួមក្នុងសកម្មភាព​សប្បាយរីករាយផ្សេងៗ។ កម្មវិធីវិទ្យុថ្មីនេះត្រូវបានគេរំពឹងថានឹងរួមចំណែកយ៉ាងច្រើនក្នុងការអប់រំប្រជាជនកម្ពុជាឱ្យយល់ច្បាស់អំពីរបៀបដែលសេវាកម្មហិរញ្ញវត្ថុចល័តជួយឲ្យ​ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេមានភាពប្រសើរឡើង។"

កម្មវិធីវិទ្យុ "វីងឈ្នះឥតល្ហែ" នឹងចាក់ផ្សាយពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រនៅស្ថានីយ៍វិទ្យុចំនួន០៥ រួមមានវិទ្យុ Vayo ១០៥.៥ នៅវេលាម៉ោង ៧ ព្រឹក វិទ្យុ អេហ្វអឹម ១០២ នៅវេលាម៉ោង ៩ ព្រឹក វិទ្យុទន្លេ ១០២.៥ នៅវេលាម៉ោង ១២ ថ្ងៃត្រង់ វិទ្យុ មណ្ឌលព័ត៌មានស្ត្រីកម្ពុជា អេហ្វអឹម ១០៣.៥ នៅវេលាម៉ោង ១ ល្ងាច និង វិទ្យុហង្សមាស ១០៤.៥ នៅម៉ោង ៥ ល្ងាច។ អតិថិជនវីងក៏អាចចូលរួមជាមួយកម្មវិធីនេះផងដែរ ដោយសារតែការផ្សព្វផ្សាយតាមវិទ្យុមួយចំនួននឹងត្រូវបានផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារឯកទេសវីង។ លើសពីនេះទៀតវានឹងមានការសាកល្បងជាច្រើនទាក់ទងនឹងកម្មវិធីវិទ្យុនៅលើទំព័រហ្វេសប៊ុកសម្រាប់អតិថិជនដើម្បីទទួលបានអំណោយផ្សេងៗទៀតផងដែរ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងលេខទូរសព្ទ 023 999 989
ឬវេបសាយ https://bit.ly/2RVW2HB

កម្មវិធីថ្មី «វីងឈ្នះឥតល្ហែ»
កម្មវិធីវិទ្យុថ្មី «វីងឈ្នះឥតល្ហែ»
កម្មវិធីវិទ្យុថ្មី «វីងឈ្នះឥតល្ហែ»
កម្មវិធីវិទ្យុថ្មី «វីងឈ្នះឥតល្ហែ»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]