ថៃ៖ ការសម្តែងគឺតម្រូវឲ្យ តារាៗមិនថាប្រុសឬស្រីត្រូវចេះបត់បែនគ្រប់ស្ថានភាពទាំងអស់ ព្រោះថាបើទោះជាត្រូវឲ្យសម្តែងជាតួអង្គអ្វី ឬក៏ជាតួអង្គដែលពួកគេមិនដែលសម្តែង ក៏ពួកគេត្រូវតែបញ្ចេញឲ្យអស់នូវអ្វីដែលពួកគេអាចសម្តែងបានផងដែរ។

ក៏ប៉ុន្តែសម្រាប់ការសម្តែងធ្វើជាតួអង្គដែលថ្មីបែបនេះ មិនប្រាកដថា តារាសម្តែងទាំងអស់ពួកគេសុទ្ធតែធ្វើបាននោះទេ។ តារាសម្តែងខ្លះ ពួកគេមិនហ៊ានសម្តែងធ្វើជាតួអង្គដែលមានចរិតលក្ខណៈ ដែលពួកគេមិនធ្លាប់សម្តែងនោះទេ ព្រោះវាអាចនឹងមានភាពឆ្គង ឬបែរជាធ្វើឲ្យប្រជាប្រិយភាពរបស់ពួកគេធ្លាក់ចុះទៅវិញ។

យ៉ាងណាមិញ ថ្ងៃនេះសូមនាំអារម្មណ៍ប្រិយមិត្តអ្នកអាន មកស្គាល់តារាថៃល្បី៤ដួង ដែលពួកគេហ៊ាន និងមិនញញើតក្នុងការសម្តែងធ្វើជាតួអង្គអ្វីក៏បានសម្រាប់ឆ្នាំនេះ បើទោះជាតួអង្គនោះ ពួកគេមិនធ្លាប់សម្តែងពីមុនក៏ដោយ ៕

កុំឲ្យខាតពេលយូរ ចង់ដឹងតារាទាំង៤ដួងនេះសម្តែងជាតួអង្គថ្មីបែបណាខ្លះ តោះតាមដានខាងក្រោមទាំងអស់គ្នា៖

១. Baifern Pimchanok

សម្រាប់រឿងភាគថ្មី ដែលនាង Baifern កំពុងថតនេះ មានចំណងជើងថា “Bai Mai Tee Plid Plew” ដែលក្នុងនោះ នាងត្រូវបានសម្តែងជាលើកដំបូងធ្វើជា នារីកែភេទ ។ 

Baifern Pimchanok
ឈុតក្នុងរឿងរបស់ Baifern

២. Bella Ranee

សម្រាប់រឿងភាគថ្មី របស់ Bella មានចំណងជើងថា “Krung Karm” នាងត្រូវសម្តែងធ្វើជាតួអង្គដែលលំបាកបំផុតគឺជាតួស្រីសោភានី ដែលជាតួ នាងមិនដែលធ្លាប់សម្តែងសោះ ចាប់តាំងពីនាងប្រឡូកក្នុងសិល្បៈមក។ 

Bella Ranee

៣. March Chutavuth

ប្រិយមិត្តដែលជាអ្នកគាំទ្ររបស់ March ច្បាស់ជាជ្រាបហើយថា March ធ្លាប់សម្តែងក្នុងរឿងស្រលាញ់ភេទដូចគ្នា ហើយតួអង្គរបស់លោកពេលនោះ ធ្វើជាបុរសរឹងមាំ ក៏ប៉ុន្តែសម្រាប់រឿងថ្មីនេះ ដែលមានចំណងជើងថា “Club Friday The Series 10 – Khon Tee Mai Yom Rub” លោកត្រូវបានសម្តែងជាតួអង្គប្លែកបំផុតគឺធ្វើជា បុរសដែលមានកាយវិការទន់ជ្រាយ ភេទទី៣ស្រលាញ់ភេទដូចគ្នា។ 

March Chutavuth

៤. Jame Theeradon

ចំណែកឯ Jame វិញ លោកត្រូវបានសម្តែងរឿងថ្មីមានចំណងជើងថា “Great Men Academy” ដែលជាតួអង្គបុរស ប៉ុន្តែមានវិញ្ញាណជាមនុស្សស្រី ដូច្នេះហើយកាយវិការបស់លោកក្នុងរឿងនេះ គឺត្រូវតែទន់ភ្លន់ដូចមនុស្សស្រីយ៉ាងដូច្នេះដែរ៕ 

Jame Theeradon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]