ពាក្យពិត អារម្មណ៍ពិត សម្រាប់ពាក្យថា មនុស្សអតីត ឬសង្សារចាស់ ទោះបែកគ្នាច្រើនឆ្នាំប៉ុនណា ឃ្លាតឆ្ងាយគ្នាបែបណា ក៏ជឿថា មិនអាចបំភ្លេចបានឡើយ ខ្ញុំជឿថា មិនអាចបំភ្លេចបានទេ ដូចពាក្យថា "ស្នេហាដំបូងពិបាកបំភ្លេច តែស្នេហាចុងក្រោយ គឺមិនអាចបាត់បង់"

តែពាក្យថា មិនអាចបំភ្លេចបាននេះ មិនមែនសុទ្ធតែមានន័យថា នៅស្រលាញ់អ្នកចាស់នោះទេ ពេលខ្លះការចងចាំ គឺចាំក្នុងន័យជាមនុស្សដែលធ្លាប់ស្រលាញ់ធ្លាប់ដឹងសុខទុក្ខគ្នាតែប៉ុណ្ណេាះ។

រូបភាពតំណាង

វាជារឿងធម្មតា ការចងចាំរបស់មនុស្ស វាមិនងាយនឹងភ្លេចបានងាយៗឡើយ ជាពិសេសរឿងដែលមានក្ដីសុខ និងរឿងដែលធ្លាប់កើតទុក្ខ ធ្លាប់ឆ្លងកាត់កន្លងមក។ កុំខឹង កុំអន់ចិត្ត បើមនុស្សដែលអ្នកកំពុងស្រលាញ់គេនៅនឹកអ្នកចាស់របស់គេ តែសំខាន់ប្រាកដចិត្តថា គេ និងយើងនឹងឈានទៅរកអនាគតមួយដែលល្អជាមួយគ្នា សំខាន់គេកាន់ដៃយើង នៅជាមួយយើងក្នុងពេលបច្ចុប្បន្ន ព្រោះថា បើទោះជាយើងមានអតីត ឬមានសង្សារចាស់ ក៏យើងនឹកអ្នកចាស់យើងដូចគ្នាដែរ។

- នៅនឹកអ្នកចាស់ តែមិនបាននៅស្រលាញ់
- នៅរម្លឹក តែមិនមែនចង់ត្រលប់ក្រោយទេ
- នៅចងចាំ តែមិនមែននៅអាឡោះអាល័យទេ

រូបភាពតំណាង

រៀនបើកចិត្តឱ្យទូលាយ ដៃគូត្រូវជឿជាក់ និងទុកចិត្តគ្នាទៅវិញទៅមក បើគេនៅនឹកអ្នកចាស់ យើងអ្នកថ្មីត្រូវព្យាយាមធ្វើល្អនឹងគេឱ្យលើសអ្នកចាស់ ស្រលាញ់គេឱ្យកាន់តែខ្លាំង ហើយកុំចេះតែបញ្ជោះបោះបោក ឬប្រៀបធៀបខ្លួនឯង ជាមួយនឹងអ្នកចាស់របស់គេ ត្រូវដឹងថាយើងជាបច្ចុប្បន្នរបស់គេតែម្នាក់គត់ ហើយក៏ជាអនាគតរបស់គេដែរ បើគេនៅស្រលាញ់អ្នកចាស់ពិតមែន គេមិនមែនមកជ្រើសយកយើងនោះទេ៕

រូបភាពតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]