ភ្នំពេញ៖ កាលពីប៉ុន្មាននាទីមុននេះផ្អែកលើហ្វេសប៊ុកផេក របស់លោក ហេង ឡុង បានបង្ហោះពត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលមួយ អំពីឪពុកបង្កើតរបស់លោក ពាក់មី ត្រូវបញ្ជូនទៅមន្ទីពេទ្យសង្គ្រោះជាបន្ទាន់ម្តងទៀត ដោយសារតែមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ធ្វើឲ្យឪពុកលោកស្លាប់មួយចំហៀងខ្លួន។

ក្នុងនោះដែរ នៅលើផេកហ្វេសប៊ុករបស់លោក ហេង ឡុង បានសរសេររៀបរាប់ថា៖ “ចូលរួមសោកស្តាយប្អូនពាក់មីដែលឪពុកបង្កើតត្រូវបានដឹកមកសង្គ្រោះបន្ទាន់ម្ដងទៀត ដោយដាច់សរសៃឈាមក្នុងខួរក្បាលស្លាប់មួយចំហៀងខ្លួន សូមជូនពរអោយលោកពូឆាប់ជាសះស្បើយ”

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ មហាជនបានសម្តែងក្តីសោកសៅ និងបារម្ភចំពោះឪពុករបស់លោក ពាក់មី ខ្លាំងមែនទែន ហើយមិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានជូនពរឲ្យឪពុករបស់លោក ឆាប់ជាសះស្បើយផងដែរ៕ 

នាយ ពាក់មី និងឪពុក
ឪពុលនាយពាក់មី
លោក ហេងឡុង និងគ្រួសារនាយពាក់មី
សាររបស់លោក ហេងឡុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី