ភ្នំពេញ៖ អាចនិយាយបានថា មិនត្រឹមតែរូបសម្បត្តិដ៏ស្រស់ស្អាត និងសម្លេងទន់ភ្លន់របស់ កញ្ញា សុខ ពិសី នោះទេ សូម្បីតែទង្វើល្អៗ របស់ តារាចម្រៀងស្រីក្នុងផលិតកម្ម សាន់ដេ នាពេលកន្លងមក រូបនេះ​ក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។

យ៉ាងណាមិញ នៅមុននេះបន្តិច គេសង្កេតឃើញមានការស៊ែរនូវ រូបថតរបស់ កញ្ញា សុខ ពិសី ជាច្រើននៅលើបណ្ដាញសង្គមទំនាក់ទំនងហ្វេសប៊ុក ជាមួយនឹង សកម្មភាពដ៏ប្រពៃ របស់នាង។ នៅក្នុងសារនោះផងដែរ តារាចម្រៀងស្រីសម្លេងទន់ភ្លន់ រូបនេះបានសរសេរថា៖
 «នៅថ្ងៃទី14 កុម្ភៈទិវានៃក្តីស្រលាញ់ខាងមុខនេះ នាងខ្ញុំ សុខ ពិសី ចង់អញ្ជើញលោកតា លោកយាយមកពិសារបាយថ្ងៃមួយពេល និង ជូននូវរបស់បន្តិចបន្តួចដល់ពួកគាត់ ដូចច្នេះបើបងប្អូនបានស្គាល់លោកតា លោកយាយដែលខ្វះខាតសូមជួយទំនាក់ទំនងមកនាងខ្ញុំផងមុនថ្ងៃ14 កុម្ភះកាន់តែល្អងាយស្រួលនាងខ្ញុំកំណត់ចំនួនសំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរសព្ទ័ 093 77 61 91សូមបញ្ជាក់ថា នាងខ្ញុំក៏មានឡានទទួលលោកតា លោកយាយផងដែររួមគ្នាសាងអំពើល្អ»

ក្រោយពី ឃើញទឹកចិត្តដ៏ល្អប្រពៃរបស់ខ្លួន ធ្វើឲ្យបណ្ដាអ្នកគាំទ្រលាន់មាត់សរសើមិនដាច់នោះទេ៕

សំណេររបស់ សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី
សុខ ពិសី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី