អាមេរិក៖ កីឡាករ Floyd Mayweather បង្ហើបឱ្យដឹងថា លោកអាចនឹងត្រលប់មកលើសង្វៀនប្រដាល់សាជាថ្មី ព្រោះកំពុងមានការចរចាឱ្យថ្លៃខ្លួនលោករហូតដល់ ៨០លានដុល្លារអាមេរិក

គួររម្លឹកថា Floyd ទើបតែធ្វើដំណើរទៅកាន់ទីក្រុងតូក្យូដើម្បីប្រកួតជាមួយកីឡាករជប៉ុន Tenshin Nasakuwa កាលពីខែធ្នូកន្លងទៅនេះប៉ុណ្ណោះ ដោយទទួលបានថ្លៃខ្លួន៩លានដុល្លារ។  រូបគេចំណាយពេលត្រឹម ២នាទីប៉ុណ្ណោះ ដើម្បីផ្តួលកីឡាករប្រដាល់វ័យក្មេងរបស់ជប៉ុនដែលវាយមិនធ្លាប់ចាញ់ដូចគ្នា។  

Floyd បានបង្ហើបឱ្យដឹងកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា លោកអាចនឹងយកហ្គង់មកពាក់ និងចូលសង្វៀនម្តងទៀតនៅការប្រកួតធំណាមួយ។

កីឡាករ Floyd Mayweather

Floyd Mayweather បានប្រាប់ទៅកាន់អ្នកកាសែតបែបលេងសើចថា៖ “អ្នកដឹងថាមានរឿងអ្វីដែលរឹតតែពិសេសដែរទេ?  មុនប្រកួតខ្ញុំរំពឹងថាត្រូវទទួលបានលុយត្រឹម ៩លានដុល្លារប៉ុណ្ណោះ តែពេលវាយចប់ខ្ញុំទទួលបានលុយបន្ថែម (Bonus) ហេតុនេះហើយខ្ញុំទទួលបានសរុបជាង ១០លានដុល្លារ”។

ចំពោះចម្លើយពាក់ព័ន្ធនឹងការប្រកួតបន្ទាប់វិញ Floyd បានប្រាប់ថាប្រហែលជាអាច ហើយប្រាកដណាស់ថានឹងអាចកើតមានឡើង  ដោយសារលោកបានទទួលសំណើលើតុដើម្បីចរចាថ្លៃខ្លួនចំនួន ៨០លានដុល្លាររួចទៅហើយ៕

កីឡាករ Floyd Mayweather
កីឡាករ Floyd Mayweather កាលប្រកួតជាមួយ Tenshin
កីឡាករ Floyd Mayweather
កីឡាករ Floyd Mayweather

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]