ភ្នំពេញ៖ ឱកាសឈ្នះរង្វាន់រហូតដល់ ២០០,០០០,០០០ រៀល ពីប្រូម៉ូសិនយក្សរបស់ Huawei ដោយគ្រាន់តែទិញស្មាតហ្វូន Huawei អេ 7 nova 3 ឡៃត៌ nova 3i ឬ nova3។ រង្វាន់សរុបមាន 17 រង្វាន់ ដូចជា រថយន្ត Mazda 2 មួយរង្វាន់ ម៉ូតូ Zoomer X 4 រង្វាន់ និងទូរទស្សន៍ Smart TV 43 អ៊ីញ 12 រង្វាន់ ។

រថយន្ត Mazda 2

ធ្វើម៉េចបានឈ្នះហ៎! ងាយៗ! គ្រាន់តែទិញស្មាតហ្វូនណាមួយ ក្នុងចំណោមស្មាតហ្វូនទាំងបួនម៉ូដែលចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃ 27 មេសាហើយបំពេញព័ត៌មានឲ្យបានត្រឹមត្រូវដូចជា ឈ្មោះ លេខទូរស័ព្ទ លើប័ណ្ណធានាសន្លឹក (Dealer Copy) ហើយយកទៅបណ្តាហាងទូរស័ព្ទដែលអ្នកបានទិញ ដើម្បីមានឱកាសចូលរួមការចាប់រង្វាន់។

ការចាប់រង្វាន់នឹងធ្វើឡើងរៀងរាល់ពីរសប្តាហ៍ម្តង។ ការចាប់រង្វាន់លើកទីមួយនៅសល់តែបីថ្ងៃទៀតតែប៉ុណ្ណោះ ធ្វើឡើងនៅថ្ងៃ 15 កុម្ភៈ ដែលមានការផ្សាយផ្ទាល់លើ Facebook Page របស់ Huawei និង Facebook Page របស់ MY TV ចាប់ពីម៉ោង 11:45 នាទីតទៅ។ រីឯចាប់រង្វាន់លើកទី 2 នឹងធ្វើឡើងនៅថ្ងៃ 1 ខែមីនា លើកទី 3 ថ្ងៃ 15 មីនា លើកទី 4 ថ្ងៃ 29 ខែមីនា ដែលរង្វាន់មានដូចជា ម៉ូតូ Zoomer X 1 រង្វាន់ និងទូរទស្សន៍ Smart TV 2 រង្វាន់ ក្នុងការចាប់រង្វាន់មួយលើកៗ។ 

ការចាប់រង្វាន់លើកទី១

ចំណែកឯការចាប់រង្វាន់ធំលើកចុងក្រោយ នឹងធ្វើឡើងនៅថ្ងៃទី 03 ខែឧសភា ដោយមានការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ និង Facebook Page របស់ Huawei និង MYTV ដែលរង្វាន់រួមមានរថយន្ត Mazda 2 មួយរង្វាន់ តម្លៃជាង 3 ម៉ឺន 4 ពាន់ដុល្លារ និងទូរទស្សន៍ Smart TV 4 រង្វាន់។

ក្រៅពីជម្រើសពណ៌ខៀវ (Aurora Blue) និងពណ៌ខ្មៅ (Midnight Black) ថ្មីៗនេះ Huawei អេ 7 មានជម្រើសពណ៌ថ្មីកាលីបៗទាន់សម័យមួយទៀតគឺ ពណ៌ក្រហម (Coral Red) ដែលមានលក់នៅលើទីផ្សារហើយ។

ជម្រើសថ្មីពណ៌ក្រហមស្រស់នេះ ជាកាដូដ៏សាកសមបំផុតសម្រាប់មនុស្សជាទីស្រលាញ់របស់អ្នក ជាពិសេសក្នុងឱកាសទិវានៃក្តីស្រលាញ់ខាងមុខនេះ។ ពណ៌ថ្មីនេះមានលក់ចាប់ពីថ្ងៃនេះតទៅក្នុងតម្លៃត្រឹមតែ $189 តែប៉ុណ្ណោះ នៅតាមបណ្តាហាងដៃគូដែលមានស្លាកសញ្ញា Huawei នៅទូទាំងប្រទេសកម្ពុជា។

Huawei អេ 7 ត្រូវបានរចនាឡើងដោយមានរូបរាងទាក់ទាញ ភ្លឺរលោងចែងចាំង អេក្រង់ធំ 6.26 អ៊ីញ HD+ អេក្រង់ធំផ្ទៃលាតរហូតដល់ 86.7% និងអេក្រង់ប្រភេទដំណក់ទឹក។ មិនតែប៉ុណ្ណោះស្មាតហ្វូនអេ 7 បំពាក់ដោយកាមេរ៉ាមុខធំទំហំ 16MP ជាមួយបច្ចេកវិទ្យា AI និងកាមេរ៉ាក្រោយភ្លោះទំហំ13MP+ 2MP។ រីឯថាមពលថ្មវិញ មានទំហំធំរហូតដល់ 4000mAh អាចប្រើបានរហូតដល់ពេញមួយថ្ងៃឬរហូតដល់ពីរថ្ងៃ។ ស្មាតហ្វូននេះដំណើរការដោយអង្គផ្ទុកទន្និន័យ (ROM) 32 GB និងអង្គចងចាំ (RAM) 3 GB អង្គផ្ទុកទន្និន័យបន្ថែម 512GB ជាមួយនឹង CPU Qualcomm® Snapdragon™ 450, 14nm* Processor, GPU: 8×A53 Cortex @ 1.8 GHz បច្ចេកវិទ្យាបន្ទន់ពន្លឺការពារភ្នែក និងស្គេនមុខដោះសោបានលឿនទាន់ចិត្ត។

Huawei អេ 7

គួរបញ្ជាក់ផងដែរថា Huawei គឺជាម៉ាកដែលស្ថិតក្នុងលេខរៀងទី 68 ក្នុងចំណោមម៉ាកដែលមានតម្លៃបំផុតក្នុងពិភពលោក (Forbes World’s Most Valuable Brands) និងស្ថិតនៅលេខរៀងទី 12 ពី Brand Finance Global 500 នៅក្នុងឆ្នាំ 2019 ហើយគុណតម្លៃម៉ាក ( brand value) មានការកើនឡើង 63.7% បើប្រៀបធៀបពីឆ្នាំ 2018 ទៅ 2019។ មិនតែប៉ុណ្ណោះ Huawei បានលក់ស្មាតហ្វូនក្នុងទីផ្សារ បានរហូតដល់ 200,000,00 គ្រឿងក្នុងឆ្នាំ 2018៕

Huawei អេ 7
Huawei អេ 7 ពណ៌ក្រហម

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖
- Website: https://consumer.huawei.com/kh/ 
- Facebook: Huawei Mobile (https://bit.ly/2ePDMSq)
- Youtube Channel: https://bit.ly/2wTMMJL
- Instagram: https://www.instagram.com/huaweimobilekh/ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]