កូរ៉េខាងត្បូង ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ ក្នុងពេលបច្ចុប្បន្ននេះ Kpop ហាក់ដូចជា កំពុងតែពេញនិយមខ្លាំង នៅទូទាំងពិភពលោក ដែលធ្វើឲ្យមនុស្សគ្រប់ទិញទី បាននិយាយដល់។

ក្នុងនោះដែរ BTS ត្រូវបានគេស្គាល់ថា ជាក្រុមចម្រៀងដ៏ល្បី ដែលជាហេតុធ្វើឲ្យ មនុស្សស្គាល់ និងចូលចិត្ត Kpop កាន់តែខ្លាំងឡើង ក្នុងពេលបច្ចុប្បន្ន។

មិនត្រឹមតែប៉ុណ្ណោះទេ ក្នុងចំណោមបុគ្គលល្បីៗជាច្រើន នៅលើពិភពលោក ក្នុងនោះក៏មានក្រុមចម្រៀង Westlife មួយក្រុមផងដែរ ដែលបានពោលសរសើរអំពី BTS។

គួរបញ្ជាក់ផងដែរថា ក្រុមចម្រៀង Westlife ដែលធ្លាប់តែមានកេរ្តិ៍ឈ្មោះបោះសម្លេង ជាងពីរទសវត្សរ៍ រួចមកហើយនោះ ថ្មីៗនេះពួកគេបានមកជួបជុំគ្នាម្ដងទៀត ដើម្បីប្រារព្ធខួបលើកទី ២០ឆ្នាំរបស់ពួកគេ។ ជាក់ស្ដែង ពួកគេក៏បានផ្ដល់បទសម្ភាសន៍ ជាមួយនឹងបុស្តិ៍ទូរទស្សន៍ជាច្រើនផងដែរ។ ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍បំផុតនោះគឺ Westlife បាននិយាយដល់ អារម្មណ៍របស់ពួកគេចំពោះក្រុមចម្រៀង BTS ហើយថែមទាំងបាននិយាយទៀតថា ពួកគេពិតជាសង្ឃឹមថា នឹងមានឱកាសអាចសហការណ៍គ្នា ជាមួយ BTS ទៀតផង។

ដំណឹងនេះ បានធ្វើឲ្យល្បីកក្រើកផងដែរ ក្នុងចំណោមក្រុមអ្នកគាំទ្រ BTS ដោយសារតែពួកគេសុទ្ធតែបានដឹងពី ទេពកោសល្យរបស់ Westlife ក្រុមចម្រៀងដ៏ចំណាស់មួយនេះ។ វានឹងរឹតតែអស្ចារ្យ ប្រសិនបើហ្វេនអាចមានឱកាស បានស្ដាប់ចម្រៀងរួមគ្នា របស់ពួកគេទាំងពីរក្រុម នៅថ្ងៃអនាគត៕

ទស្សនារូបភាពខាងក្រោម ៖  

រូបភាព Westlife
រូបភាព BTS
រូបភាព Westlife
រូបភាព BTS
រូបភាព BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]