សៀមរាប៖ ថ្មីៗនេះក្រុមហ៊ុន TripAdvisor បានប្រកាសនូវសណ្ឋាគារឆ្នើមសំរាប់ឲ្យភ្ញៀវទេសចរ ដែលមានបំណងធ្វើដំណើរកម្សាន្តជុំវិញពិភពលោក មានគំរោងស្នាក់នៅក្នុងសណ្ឋាគារទាំងឡាយណា ដែលត្រូវបានជ្រើសរើសតាមរយៈការផ្តល់មតិពីភ្ញៀវទេសចរដែលធ្លាប់បានទទួលនូវបទពិសោធន៏កាលពីឆ្នាំ២០១៨ សំរាប់ជាជំរើសប្រចាំឆ្នាំ២០១៩ (Travelers Choice 2019)។

ជាមោទនភាពថ្មីមួយទៀតសំរាប់ ក្រុមហ៊ុន INNOTALITY ដែលអាជីវកម្មផ្នែកសណ្ឋាគាររបស់ខ្លួន ត្រូវបានជាប់ជាជំរើសសណ្ឋាគារឆ្នើមប្រចាំឆ្នាំ២០១៩ លើគេហទំព័រ TripAdvisor។ ក្នុងនោះរួមមានសណ្ឋាគារ Borei Angkor Resort & Spa និង សណ្ឋាគារ Lotus Blanc Hotel & Resort ត្រូវបានជ្រើសរើសជាសណ្ឋាគារឆ្នើមបំផុតក្នុងប្រទេសកម្ពុជា (Top 25 Hotels in Cambodia)។ 

សណ្ឋាគារ-Borei Angkor Resort & Spa
សណ្ឋាគារ Lotus Blanc Hotel Resort

ចំណែកសណ្ឋាគារ The Privilege Floor by BOREI ANGKOR និង The Privilege Floor by LOTUS BLANC ត្រូវបានជ្រើសរើសជា៖
១. សណ្ឋាគារប្រណីតបំផុតក្នុងប្រទេសកម្ពុជា (Top Luxury Hotels in Cambodia)
២. សណ្ឋាគារផ្តល់សេវាកម្មល្អឥតខ្ចោះក្នុងប្រទេសកម្ពុជា (Best Service Hotels in Cambodia)
៣. សណ្ឋាគារឆ្នើមខ្នាតតូចក្នុងប្រទេសកម្ពុជា (Top Small Hotels in Cambodia) 

សណ្ឋាគារ The Privilege Floor by BOREI ANGKOR
សណ្ឋាគារ The Privilege Floor by LOTUS BLANC

រីឯសណ្ឋាគារ The Privilege Boutique ត្រូវបានជ្រើសរើសជា៖
១. សណ្ឋាគារឆ្នើមខ្នាតតូចក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ី (Top Small Hotels in Cambodia & Asia)
២. សណ្ឋាគារផ្តល់សេវាកម្មល្អឥតខ្ចោះក្នុងប្រទេសកម្ពុជា (Best Service Hotels in Cambodia) 

សណ្ឋាគារ The Privilege Boutique

បើលោកអ្នកមានគំរោងដំណើរកម្សាន្តមកកាន់ខេត្តសៀមរាប និងមានបំណងក្រេបយកបទពិសោធន៍ តាមរយៈការស្នាក់នៅក្នុងសណ្ឋាគារឆ្នើមៗរបស់ក្រុមហ៊ុន INNOTALITY ទាំងនេះ លោកអ្នកអាចធ្វើការទំនាក់ទំនងកក់បន្ទប់តាមរយៈ ០១៥ ៤៣០ ២២២ ឬ ០៧៧ ៤៣០ ២២២ សំរាប់តម្លៃពិសេសផ្តល់ជូនអតិថិជនខ្មែរតែប៉ុណ្ណោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]