ភ្នំពេញ៖ ហាងការ៉េម ស្វិន សិន បានដាក់លក់ការ៉េមថ្មីញ៉ាំជាមួយផ្លែស្រ៊្តប៊ឺរីស្រស់ ដើម្បីបំពេញតម្រូវការដល់អតិថិជន ក្នុងរដូវកាលស្រ៊្តប៊ឺរីនេះ។ កញ្ញា បូផា ជាអតិថិជនជាប្រចាំរបស់ហាងការ៉េម ស្វិន សិន បានឲ្យដឹងថា ហាងការ៉េម ស្វិន សិន តែងតែមានការ៉េមថ្មីជានិច្ចសម្រាប់អតិថិជនដូចជា ការ៉េមបែបផ្លែស្រ៊្តប៊ឺរីស្រស់មានរសជាតិឆ្ងាញ់ និងប្លែកមាត់តែម្ដង។

«ខ្ងុំតែងតែទទួលបាននៅរសជាតិ និងការ៉េមថ្មីៗជាច្រើន ដែលហាងការ៉េមដទៃគ្មានដូចជា ការ៉េមខ្ទះក្ដៅ និងប៊ីងសូជាដើម»។ 

កញ្ញា បូផា បានបន្ថែម។

ការ៉េមបែបផ្លែស្រ៊្តប៊ឺរីស្រស់

បើតាមប្រសាសន៍របស់អ្នកនាង ថា សុខាវត្តី ប្រធានស្តីទីគ្រប់គ្រងប្រចាំហាងការ៉េម ស្វិន សិន កម្ពុជាបានឲ្យដឹងថា ជារៀងរាល់ឆ្នាំហាងការ៉េម ស្វិន សិន តែងតែណែនាំការ៉េមថ្មីបែបស្រ្ដរប៊ែរីស្រស់ៗទៅកាន់អតិថិជន ជាតម្រូវការបន្ថែមនៅអំឡុងពេលផ្លែស្រ្ដរប៊ែរីស្រស់។ អ្វីដែលប្លែកសម្រាប់ការ៉េមនេះ គឺត្រង់ថាអតិថិជនអាចញ៉ាំការ៉េមរសជាតិស្រ៊្តប៊ឺរីជាមួយផ្លែស្រ៊្តប៊ឺរីស្រស់ៗតែម្ដង តម្លៃចាប់ពី ១០,០០០ រៀលតែប៉ុណ្ណោះ។ 

អ្នកនាងក៏បានបញ្ជាក់ថា ការ៉េមនេះគឺមានផ្តល់ជូនតែក្នុងរដូវកាលនេះតែប៉ុណ្ណោះ ហើយមានតែមួយដងគត់ក្នុងមួយឆ្នាំ សូមកុំឲ្យខកខានឲ្យសោះ។ ក្រៅពីនេះការ៉េមប៊ីសូរបស់ ស្វិន សិន ក៏បានណែនាំប៊ីសូថ្មីបន្ថែម ជាមួយនឹងផ្លែស្រ៊្តប៊ឺរីស្រស់ៗផងដែរ។ អ្នកនាង សុខាវត្តី បានបង្ហើបឲ្យដឹងថា ហាងការ៉េម សិ្វន សិន នឹងធ្វើឲ្យអតិថិជនទទួលបាននូវបទសោធន៍ថ្មីៗជាច្រើនទៀត ជាមួយនឹងផលិតផលថ្មីរបស់ខ្លួនដែលត្រៀមខ្លួនរួចរាល់ដើម្បីបម្រើជូនអតិថិជនក្នុងឆ្នាំ ២០១៩ នៅក្នុងវិស័យការ៉េម និងបង្អែមមួយនេះ។

ការ៉េមបែបផ្លែស្រ៊្តប៊ឺរីស្រស់
ការ៉េមបែបផ្លែស្រ៊្តប៊ឺរីស្រស់

ស្វិន សិន ជាម៉ាកមួយក្នុងចំណោមម៉ាកហាងអាហារល្បីៗទាំង ៥ រួមមាន ដឹ ភីហ្សា ខមផេនី (The Pizza Company) ការ៉េម ដេរីឃ្វីន (Dairy Queen) នំដូហ្វណាត់ និងកាហ្វ គ្រីសស្ពី គ្រីម (Krispy Kreme) និងបាប៊ីឃ្យូ ផ្លាហ្សា (BAR-B-Q Plaza) ដែលទិញសិទ្ធិផ្ដាច់មុខ និងបើកដំណើរការក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ដែលបច្ចុប្បន្នមានជាង ៦០ ហាងទូទាំងប្រទេស៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]