សម្រាប់ដើមឆ្នាំ 2019 នេះក្រុមហ៊ុនស្មាតហ្វូន vivo ត្រៀមបញ្ចេញសមាជិកថ្មីរបស់ខ្លួន ចូលក្នុងទីផ្សារប្រទេសកម្ពុជាមួយស៊េរីទៀតហើយ។ ជាសមាជិកនៃត្រកូល V គឺម៉ូឌែល vivo V15|V15Pro វាជាស្មាតហ្វូនលំដាប់បង្គួរមួយ ដែលនឹងមកបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះផងដែរ។

vivo V15|V15Pro
vivo V15|V15Pro

កាលពីអំឡុងឆ្នាំ 2018 សង្កេតឃើញថា ស្មាតហ្វូននីមួយៗមានការប្រកួតប្រជែងគ្នាខ្លាំងទៅលើទីផ្សារស្មាតហ្វូន ដែលបង្ហាញចេញជាមួយនឹងផ្ទៃអេក្រង់លាតឆក និងកាមេរ៉ាបែបតំណក់ទឹកជាដើម។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៌សម្រាប់ដើមឆ្នាំ 2019​ នេះ​ចំពោះស្មាតហ្វូនដែលមានអេក្រង់ឆក វាប្រហែលមិនមែនជាគោលដៅដែលគួរឲ្យចាប់អារម្មណ៌ទៀតឡើយ។ ហើយអ្វីដែលក្រុមហ៊ុន vivo ត្រៀមនឹង​បង្ហាញសម្រាប់ម៉ូឌែលស៊េរីថ្មីនោះគឺ V15|V15Pro វាជាស្មាតហ្វូនដែលមានទៅដោយ អេក្រង់លាតសន្ធឹងUltra FullViewTM Display និងគ្មានឆកសូម្បីតែគែម ឬកាមេរ៉ាបែបតំណក់ទឹកទៀតឡើយ។ ចំពោះផ្នែកកាមេរ៉ាមុខ ជាកាមេរ៉ាបង្កប់ផុសឡើង មានទំហំធំដល់ទៅ 32MP។ រីឯផ្នែកកាមេរ៉ាក្រោយនៅមិនទាន់បានបង្ហាញឲ្យជាក់លាក់នៅឡើយទេថានិងមានអ្វីពិសេសដែលត្រូវបានកែប្រែខ្លះ! យ៉ាង​ណា​មិញ​ចំពោះ vivo V15|V15Pro នេះ​នៅ​មិន​ទាន់​បាន​ប្រកាស​អោយ​ដឹង​អំពី​តម្លៃ 
នឹង​លក្ខណៈ​សម្បត្តិ​របស់​វា​អោយ​បាន​​ពេញលេញនៅ​ឡើយ​ទេ។

តោះ​យើង​រង់ចាំ​មើល​ថា តើទូរស័ព្ទម៉ូឌែល vivo V15|V15Pro ជំនាន់​ចុង​ក្រោយមួយ​នេះ នឹង​មាន​អ្វី​ពិសេស​ដែល​ត្រូវ​ផ្លាស់ប្ដូរ​ខ្លះ។

ចង់​ដឹង​ឲ្យ​កាន់តែ​ច្បាស់អំពីព័ត៌មានលំអិត សូម​លោកអ្នក​រង់ចាំ​តាមដានតាមរយៈ​ ផេក​ហ្វេសបុកផ្លូវការរបស់​ក្រុមហ៊ុន vivo​ ទាំងអស់គ្នា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]