អេស្ប៉ាញ៖  ទោះបីកីឡាករ Cristiano Ronaldo បានសម្រេចចិត្តធ្វើការចាកចេញពីក្លិប Real Madrid មកកាន់ក្លិប Juventus ជាច្រើនខែកន្លងមកពិតមែន ក៏មូលហេតុនៃការចាកចេញរបស់គេតែងត្រូវបានលើកមកវែកញែក។ រឿងរ៉ាវរវាងកីឡាករ Ronaldo និង Real Madird អាចនឹងងាយមើលរំលង តែអនុស្សាវរីយ៍ និងមិត្តភាពរវាងគេជាមួយមិត្តរួមក្រុមមិនងាយស្រួលបំភ្លេចបានឡើយ។

Ronaldo និង Marcelo

ជាក់ស្តែងកាលពីពេលថ្មីៗនេះកីឡាករ Marcelo  អតីតមិត្តរួមក្លិប និងជាមិត្តជិតស្និទ្ធបំផុតម្នាក់របស់ Ronaldo បានបង្ហើបឱ្យដឹងថា Ronaldo បាននិយាយទៅកាន់លោក (Marcelo) មុនប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League រដូវកាលមុនថា «គាត់នឹងចាកចេញពីក្លិប Real Madrid»។ 

នៅក្នុងបទសម្ភាសន៍ជាមួយ Esporte Interactivo ខ្សែការពារដដែលរូបនេះបាននិយាយថា៖ "ពួកយើងកំពុងស្ថិតក្នុងទីលានហ្វឹកហាត់សម្រាប់វគ្គផ្តាច់ព្រ័ត្រ UCL ហើយគាត់ (Ronaldo) បានប្រាប់ខ្ញុំថា គាត់នឹងចាកចេញ (ពី Real Madrid)។ គាត់ (Ronaldo) និយាយថា គាត់ដឹងថាគាត់បានកុហកខ្ញុំចំពោះរឿងនេះពីមុនមក ប៉ុន្តែគាត់ពិតជាត្រូវចាកចេញពិតមែន"

Ronaldo និង Marcelo

ដោយឡែក បើតាមសារព័ត៌មានផ្សេងៗក៏បានឱ្យដឹងថា កីឡាករ Marcelo  ត្រូវបានក្លិប Juventus ទាក់ទងចង់បានរូបគេទៅចូលរួមជាមួយ Ronaldo ផងដែរ។ ជុំវិញបញ្ហានេះ Marcelo បាននិយាយថា៖ “Juventus ជាក្លិបដ៏អស្ចារ្យមួយ ក៏ប៉ុន្តែខ្ញុំនៅជាប់កុងត្រាជាមួយ Real Madrid នៅឡើយ  ខ្ញុំពិតជារីករាយ បើសិនជាអាចរួមក្រុមជាមួយ Ronaldo សាជាថ្មីម្តងទៀត” 

Ronaldo និង Marcelo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]