កូរ៉េខាងត្បូង ៖ បន្ទាប់ពីស្ងាត់សកម្មភាព ក្នុងវិស័យសិល្បៈយ៉ាងយូរ ថ្មីៗនេះ Nichkhun សមាជិកក្រុម 2PM ដ៏ល្បីរបស់ ផលិតកម្ម JYP ស្រាប់តែបានបញ្ចេញនូវ បញ្ជី បទចម្រៀងថ្មី ខ្នាតតូចជាភាសាកូរ៉េដំបូងរបស់ខ្លួន ពញ្ញាក់អារម្មណ៍អ្នកគាំទ្រមិនតិចទេ។

សម្រាប់អាល់ប៊ុមខ្នាតតូច ដែលមានឈ្មោះថា "ME" នេះ ត្រូវបានគេរាយការថា ជាការនិពន្ធបទភ្លេង និងទំនុកច្រៀង ដោយតារាប្រុសរូបសង្ហាម្នាក់នេះផ្ទាល់តែម្ដង។

ជាក់ស្ដែង កាលពីថ្ងៃទី ១០ ខែកុម្ភៈ កន្លងទភថ្មីៗនេះ តារាប្រុសរូបនេះថែមទាំងបានបង្ហាញ រូបភាពនិងវីដេអូ ទាក់ទងនឹងការ កាលបរិច្ឆេទបញ្ចេញអាល់ប៊ុមនេះផងដែរ គឺនៅថ្ងៃទី ១៨ ខែកុម្ភៈនេះ វេលាម៉ោង៦ល្ងាច។

ដំណឹងនេះបានធ្វើឲ្យក្រុមអ្នកគាំទ្រ រំភើបចិត្តយ៉ាងខ្លាំង។ ទោះបីជាក្រុមតារាប្រុសដ៏ល្បីមួយក្រុមនេះ ស្ងាត់សកម្មភាពក្រុម ជាយូរមកហើយក្ដី ប៉ុន្តែហ្វេនៗនៅតែរង់ចាំ និងបង្ហាញការគាំទ្រយ៉ាងពេញទំហឹង សម្រាប់ការត្រលប់មកវិញរបស់ពួកគេ៕

ទស្សនារូបភាពខាងក្រោម ៖  

រូបភាព Nichkhun
រូបភាព Nichkhun
រូបភាព Nichkhun
រូបភាព Nichkhun
រូបភាព Nichkhun
រូបភាព Nichkhun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]