ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងខ្លះៗ ទាក់ទងទៅនឹងជីវិតតារាសម្តែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាងរ៉ូ ចាន់ដារ៉ា ហៅស្រីលាភ ហើយថា ក្រោយពីបានរៀបការនៅប្រទេសខ្មែរភ្លាម នាងក៏បានផ្លាស់ប្តូរទីកន្លែងរស់នៅក្រៅប្រទេស តាមស្វាមីជាទីស្រលាញ់របស់ខ្លួនកាលពីកន្លងទៅនេះ។

ជាក់ស្តែង នាពេលនេះដែរ តារាស្រីរូបនេះក៏ទទួលបានចំណងដៃដ៏ពិសេសសម្រាប់ស្វាមី និងគ្រួសារ គឺពរពោះកូនក្នុងផ្ទៃ ដែលជិតគ្រប់ខែនឹងត្រូវសម្រាលឆាប់ៗនេះហើយ តែបើនិយាយពីសម្រស់របស់នាង ក៏កាន់តែស្អាតឡើងថែមមួយកម្រិតទៀត។

ទន្ទឹមនឹងការលំបាកក្នុងការពរពោះកូនក្នុងផ្ទៃនេះ តារាស្រីរូបនេះ ក៏បានបង្ហើបរូបថតជាអនុស្សាវរីយ៍កូនដំបូង ជាលើកទី១ ធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរដល់នាងគ្រប់គ្នា ដែលមើលទៅគ្រួសារដ៏តូចរបស់នាងពិតជាមានសុភមង្គលខ្លាំង គួរឲ្យសរសើរតែម្តង។

ជាមួយគ្នានេះមិត្តៗអ្នកលេងបណ្តាញសង្គម ក៏ជូនពរដល់នាង និងកូនឲ្យមានសុខភាពល្អ ជាមួយនឹងការទន្ទឹងរងចាំកូនក្នុងផ្ទៃ ដែលនឹងសម្រាលឆាប់ៗនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ស្រីលាភ បង្ហាញរូបសុភមង្គល
ស្រីលាភ បង្ហាញរូបសុភមង្គល
ស្រីលាភ បង្ហាញរូបសុភមង្គល
ស្រីលាភ បង្ហាញរូបសុភមង្គល
ស្រីលាភ បង្ហាញរូបសុភមង្គល
ស្រីលាភ បង្ហាញរូបសុភមង្គល
ស្រីលាភ បង្ហាញរូបសុភមង្គល
ស្រីលាភ បង្ហាញរូបសុភមង្គល
ស្រីលាភ បង្ហាញរូបសុភមង្គល
ស្រីលាភ បង្ហាញរូបសុភមង្គល
ស្រីលាភ បង្ហាញរូបសុភមង្គល
ស្រីលាភ បង្ហាញរូបសុភមង្គល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]