ម៉ាឡេស៊ី៖ នារីជនជាតិម៉ាឡេស៊ីម្នាក់ Erica Lim បានឆក់យកបេះដូងមហាជន អ្នកលេងបណ្តាញសង្គមជាច្រើន ឲ្យចាប់អារម្មណ៍និងកោតសរសើរ ជុំវិញនឹងរឿងរ៉ាវនៃការភ្ញាស់ពងទាកូន រហូតបានចេញរូបរាងជាមេទាដ៏គួរឲ្យស្រលាញ់មួយក្បាល ទៅណាមួយជំហានក៏យកទៅតាម។

ទា Bibit

រឿងរ៉ាវមួយនេះ បើគិតមកទល់ពេលនេះ គឺមានរយៈពេល ២ឆ្នាំមកហើយ ខណៈដែលស្រីស្អាតនាង Erica Lim ទើបតែបានចែករំលែកនៅលើបណ្តាញសង្គមថ្មីៗនេះ តាំងពីពងទាកូនមិនទាន់ភ្ញាស់ រហូតភ្ញាស់ចេញជារូបរាង។

បើយោងតាមប្រភពសារព័ត៌មាន ដោយសារតែការស្រលាញ់ និងចង់ដឹងការពិតថាវាយ៉ាងណានោះ នាង Erica បានទៅទិញពងទាកូនមួយគ្រាប់ (នៅឆៅ) ពីភោជនីយដ្ឋានវៀតណាមួយកន្លែង ស្ថិតក្នុងទីក្រុង Puchong ប្រទេសម៉ាឡេស៊ី។

ក្រោយមក Erica នាងក៏បានយកពងទាកូននោះ ទៅរក្សាទុកនៅក្នុងប្រអប់ស្នោមួយ ដោយមានដាក់ជាកូនអំពូលភ្លើងនៅក្នុងនោះ ដើម្បីជាការរក្សានូវសីតុណ្ហភាពកំដៅ ដែលនាងជាអ្នកបង្កើតនិងរៀបចំវាឡើងដោយខ្លួនឯង។ លុះរយៈពេល ២សប្តាហ៍ក្រោយមក នៅទីបំផុតពងរបស់នាងក៏បានញាស់ចេញ។

យកពងមកភ្ញាស់ក្នុងប្រអប់ស្នោ

ពីមួយថ្ងៃទៅមួយថ្ងៃ Erica នាងពិតជាចូលចិត្ត និងធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយនឹងកូនទា (ញី) ដ៏ឃ្យូតគួរឲ្យស្រលាញ់របស់នាងខ្លាំងណាស់។ នាងបានដាក់ឈ្មោះឲ្យកូនទារបស់នាងថា Daisy ប៉ុន្តែជារឿយៗ នាងតែងហៅឈ្មោះក្រៅកូនទានោះម្យ៉ាងទៀតថា Bibit

ជាការពិតណាស់ ពេលវេលាកាន់តែរហ័ស រយៈពេល២ឆ្នាំ កូនទា Bibit ក៏កាន់តែធំនិងរឹតតែគួរស្រលាញ់ ជាមួយនឹងសម្បុររោមពណ៌.សដ៏ស្រស់ឆើតរបស់វា។

តាមការឲ្យដឹងពី Erica កូនទារបស់នាង ពេលខ្លះវាហាក់បីដូចជាមានអារម្មណ៍មិនល្អ និងស្ងប់ស្ងាត់។ ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី Bibit ក៏នៅតែជាកូនទាដ៏គួរឲ្យស្រលាញ់បែបស្រទន់របស់វា ហើយវាក៏តែងតែចូលចិត្តមកក្បែរនាង នៅពេលដែលនាងកំពុងតែអានសៀវភៅនៅលើសាឡុងផងដែរ។ អ្វីដែលរឹតតែចម្លែក និងធ្វើឲ្យម្ចាស់ស្រី នាង Erica ស្រលាញ់កូនទា Bibit កាន់តែខ្លាំងទៀតនោះ គឺថាវាក៏ចេះមកក្រាបមើលកុន និងទូរទស្សន៍ជាមួយនឹងនាងថែមទៀតផង ដែលមិនខុសគ្នាប៉ុន្មានទៅនឹងសត្វចិញ្ចឹមដទៃ ឆ្កែ ឆ្មា នោះទេ។

ទា Bibit

នាង Erica Lim បាននិយាយថា៖ 

«ទាគឺជាដៃគូដ៏អស្ចារ្យបំផុត។ កូនទា Bibit របស់ខ្ញុំ វាកំពុងតែមានមន្តស្នេហ៍ និងការយកចិត្តទុកដាក់បំផុត។ ខ្ញុំសង្ឃឹមថា គ្រប់គ្នានិងដឹងថា វាសប្បាយរីករាយយ៉ាងណា នៅពេលដែលមានសត្វទាមកធ្វើជាសត្វចិញ្ចឹមដ៏ស្និទ្ធស្នាលបែបនេះ» ។
ទា Bibit

គួរឲ្យដឹងផងដែរថា ពងទាកូន អាចនិយាយបានថា ជាអាហារបែបសំរ៉ន់មួយប្រភេទផងដែរ ដែលមានការពេញនិយម និងចូលចិត្តទទួលទាន ភាគច្រើននៅក្នុងប្រទេសមួយចំនួនក្នុងតំបន់អាស៊ី ដែលមានដូចជា វៀតណាម កម្ពុជា ថៃ និងហ្វីលីពីនជាដើម៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

ទា Bibit
ទា Bibit
ទា Bibit
ទា Bibit
ទា Bibit
ទា Bibit
ទា Bibit
ទា Bibit
ទា Bibit
ទា Bibit
ទា Bibit

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]