ភ្នំពេញ៖ លោក Brandon Beal តារាចម្រៀងអន្តរជាតិរបស់អាមេរិចដ៏ល្បីល្បាញ ក្រោយពីបានកសាងស្នាដៃចម្រៀងដ៏កក្រើកជាច្រើនបទ ជាពិសេសគឺតាមរយៈបទចម្រៀង Twerk it like miley បានធ្វើឱ្យលោកកាន់តែទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ និងទទួលបានការគាំទ្រទូទាំងប្រទេស។

នៅក្នុងនោះផងដែរលោក Brandon Beal បានធ្វើការប្រគំតន្ត្រីលក្ខណៈ Take Tour Concert ជាច្រើនប្រទេសលើពិភពលោក ទាំងបណ្តាប្រទេសប៉ែកអឺរ៉ុប និងប្រទេសអាស៊ីផងដែរ មុននឹងឈានមកកាន់ទឹកដីសុវណ្ណភូមិយើង។

ដូច្នេះមកតាមដានប្រទេសមួយចំនួនដែលលោក Brandon Beal ធ្លាប់បានចូលរួមធ្វើការប្រគំតន្ត្រី និងទទួលបានការគាំទ្រជាច្រើនរយៈពេលកន្លងមក ៖

ការប្រគំតន្ត្រីដ៏ធំមួយ Ganzberg Uber Valentine’s Festival

១. ប្រទេសដាណាម៉ាក៖ ដោយសារតែលោកបានផ្លាស់ទីលំនៅពីស្រុកកំណើតសហរដ្ឋអាមេរិច ទៅរស់នៅប្រទេសដាណាម៉ាក ថែមទាំងចាប់ផ្តើមផលិតអាល់ប៊ុមចម្រៀងនៅទីនោះផងនោះ លោកគឺជាតារាអន្តរជាតិម្នាក់ដែលទទួលបានការគាំទ្រ និងចាប់ផ្តើមមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងមែនទែននៅទីនោះ។

លោកធ្លាប់បានធ្វើការប្រគំតន្ត្រីធំៗចំនួន ៤ដង តាមបណ្តាទីក្រុងជាច្រើនក្នុងប្រទេសដាណាម៉ាក នៅក្នុងឆ្នាំ ២០១៤ និងប្រគំតន្ត្រីដ៏ធំជាលើកទី៥ម្តងទៀតនៅក្នុងឆ្នាំ ២០១៧។

ការប្រគំតន្ត្រីរបស់លោក ​Brandon Beal
ការប្រគំតន្ត្រីរបស់លោក ​Brandon Beal

២. ប្រទេសអាឡឺម៉ង់៖ ក្រោយពីបទចម្រៀង  Twerk it like miley  ទទួលបានភាពល្បីល្បាញ លោក ​Brandon  Beal  បានចាប់ផ្តើមចាកចេញពីប្រទេសដាណាម៉ាក ​ទៅកាន់ប្រទេសអាឡឺម៉ង់ដើម្បីធ្វើការប្រគំតន្ត្រីនៅក្នុងឆ្នាំ ២០១៥ ។

៣. ប្រទេសស្វីស៖ លោកក៏ត្រូវបានប្រទេសស្វីសអញ្ជើញចូលរួមរៀបការប្រគំតន្ត្រីដ៏ធំមួយផងដែរ នៅក្នុងឆ្នាំ ២០១៥ និង ២០១៦។

៤. ប្រទេសអូទ្រីស៖ ក្នុងឆ្នាំ ២០១៥ ដដែលលោក Brandon  Beal  ក៏នៅតែមានការប្រគំតន្ត្រីជាហូរហែររហូតមកដល់ប្រទេសស្វីស។ 

ការប្រគំតន្ត្រីរបស់លោក ​Brandon Beal

៥. ប្រទេសភីលីពីន៖ នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០១៥ លោកបានធ្វើការសម្តែងនៅក្នុងកម្មវិធីធំមួយនៅក្នុងក្រុងម៉ានីល ប្រទេសភីលីពីនផងដែរ ដែលចាត់ទុកថាជាប្រទេសអាស៊ីដំបូងគេដែលលោកបានចូលរួមប្រគំតន្ត្រី។

ការប្រគំតន្ត្រីរបស់លោក ​Brandon Beal

៦. ប្រទេសសិង្ហបុរី៖ ខែវិច្ឆិកា ឆ្នាំ ២០១៥ ដដែល បន្ទាប់ពីចាកចេញពីប្រទេសភីលីលីន ​លោក ​Brandon  Beal  ទទួលបានការគាំទ្រខ្លាំងមែនទែននៅក្នុងការប្រគំតន្ត្រីក្នុងប្រទេសសិង្ហបុរី។

ការប្រគំតន្ត្រីរបស់លោក ​Brandon Beal

៧. ម៉ាឡេស៊ី៖ ក្នុងឆ្នាំ ២០១៥ បន្ទាប់ពីចាកចេញពីប្រទេសសិង្ហបុរី លោកក៏មកបន្តការប្រគំតន្ត្រីនៅប្រទេសម៉ាឡេស៊ីភ្លាមៗតែម្តង។

ការប្រគំតន្ត្រីរបស់លោក ​Brandon Beal

៨. ប្រទេសឥណ្ឌូនេស៊ី៖ នៅក្នុងឆ្នាំ ២០១៦ លោក​​ Brandon  Beal  មិនត្រឹមតែធ្វើការប្រគំតន្ត្រីដ៏ធំមួយ ​និងទទួលបានការគាំទ្រយ៉ាងខ្លាំងទេ  លោកក៏បានចូលរួមច្រៀងចម្រៀងមួយបទរួមគ្នាជាមួយក្រុមតារាចម្រៀងស្រីល្បីរបស់ប្រទេសឥណ្ឌូនេស៊ី និងបានថត ​MV  នៅទីនោះផងដែរ មានចំណងជើងថា « ​With  You »

ការប្រគំតន្ត្រីរបស់លោក ​Brandon Beal
ការប្រគំតន្ត្រីរបស់លោក ​Brandon Beal
ការប្រគំតន្ត្រីរបស់លោក ​Brandon Beal

៩. ប្រទេសថៃ៖ ចំពោះប្រទេសអាស៊ីជិតខាងយើងវិញ លោក Brandon Beal ក៏ទើបតែអញ្ជើញមកធ្វើការប្រគំតន្ត្រីថ្មីៗនេះផងដែរ។ ដោយលោកបានមកប្រទេសថៃនៅក្នុងខែ ១២ ឆ្នាំ ២០១៨ នេះតែម្តង។

ការប្រគំតន្ត្រីរបស់លោក ​Brandon Beal

១០. ខ្មែរ

សម្រាប់ប្រទេសយើងវិញ នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៩ ចំថ្ងៃនៃក្តីស្រលាញ់ខាងមុខនេះ ក្រុមហ៊ុនស្រាបៀរ Ganzberg ជាស្រាបៀរកម្រិតពិភពលោក រសជាតិពិតពីប្រទេសអាល្លឺម៉ង់ បានរៀបចំព្រឹត្តិការណ៍ការប្រគំតន្ត្រីដ៏ធំមួយ Ganzberg Uber Valentine’s Festival ដោយមានវត្តមានតារាចម្រៀងលំដាប់អន្តរជាតិ Brandon Beal ម្ចាស់បទ Twerk it like miley ដ៏ល្បីល្បាញចូលរួមច្រៀងដោយផ្ទាល់ទៀតផង។

ថ្ងៃដ៏គួរឱ្យរំភើប និងអស្ចារ្យកាន់តែខិតជិតមកដល់ហើយ ណាត់គ្នាឱ្យហើយទៅ ចូលរួមរាំលេងកម្សាន្តឱ្យអស់ដៃ និងដោយសេរី ជាមួយនឹងបទពិសោធន៍តន្ត្រីថ្មីចង្វាក់ Twerk Twerk ដ៏ល្បី ថែមទាំងអាចក្រេបស្រាបៀរ Ganzberg ថ្មីៗ ស្រស់ៗ និងឈ្ងុយឆ្ងាញ់ពិសាប្រកបដោយភាពស្និទ្ធស្នាលមិនអាចបំភ្លេចបានជាមួយមនុស្សជាទីស្រលាញ់ ចាប់ពីម៉ោង ៦ល្ងាចតទៅ នៅមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ៕ 

ការប្រគំតន្ត្រីដ៏ធំមួយ Ganzberg Uber Valentine’s Festival
ការប្រគំតន្ត្រីដ៏ធំមួយ Ganzberg Uber Valentine’s Festival

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]