កូរ៉េខាងត្បូង៖ Jimin ជាសមាជិកមួយរូបនៅក្នុងក្រុមចម្រៀងបុរស BTS។ ដែលក្រុមចម្រៀងនេះបានភាពល្បីល្បាញខ្លាំងទាំងក្នុង និងក្រៅប្រទេស។

គួររំលឹកផងដែរថា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ Jimin បានបង្ហោះចម្រៀងមួយបទដែលជាការសរសេរ និងច្រៀងដោយខ្លួនលោកផ្ទាល់មានចំណងជើងថា «Promise» នៅក្នុង SoundCloud ហើយបានក្លាយជាបទចម្រៀង ដែលមានការចូលទស្សនាច្រើនជាងគេក្នុងរយៈពេលត្រឹមតែ២៤ម៉ោង។ រហូតមកដល់ពេលនេះ ចម្រៀងរបស់លោកនៅតែជាការពេញនិយមសម្រាប់អ្នកគ្រប់គ្នា។

ជាក់ស្តែងកាលពីថ្ងៃទី១១ ខែកុម្ភៈ មានប្រភពព័ត៌មានមួយបានឲ្យដឹងថា បទចម្រៀងដែលមានចំណងជើងថា «Promise» របស់ Jimin មានអ្នកចូលទៅទស្សនារហូតទៅដល់១០០លានដង។ Jimin បានបំបែកកំណត់ត្រាប្រវត្តិសាស្រ្តក្លាយជាតារាកូរ៉េដំបូងគេបង្អស់ដែលទទួលបាន ការចូលទស្សនាច្រើនជាងគេនៅក្នុង SoundCloud ៕

Jimin
Jimin
Jimin
Jimin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]