អាមេរិក៖ និស្សិតស្រីម្នាក់ឈ្មោះ Maddie  រស់នៅក្នុងបន្ទប់ជួលអាផាតមែនមួយកន្លែង មានទីតាំងជិតសាកលវិទ្យាល័យ North Carolina ដែលនាងរៀន។ កន្លងមក Maddie តែងមានអារម្មណ៍ភ័យខ្លាច និងគិតថាមានខ្មោចលងនាង បន្ទាប់ពីខោអាវក្នុងទូចេះតែបាត់ ហើយតែងតែឃើញស្នាមម្រាមដៃមនុស្សវាសពេញកញ្ចក់ឆ្លុះមុខ និងជញ្ជាំងពេញបន្ទប់។ 

យ៉ាងណាមិញ កាលពីថ្ងៃសៅរ៍សប្តាហ៍មុន  Maddie បានរកឃើញមូលហេតុពិតប្រាកដហើយ ដែលបញ្ជាក់ថានាងមិនបានត្រូវខ្មោចលងទេ។ ប៉ុន្តែនាងបានរកឃើញមនុស្សប្រុសមិនស្គាល់គ្នាម្នាក់ កំពុងសំងំលាក់ខ្លួនពួនអាត្មាក្នុងទូខោអាវរបស់នាងទៅវិញ ហើយគេបានយកខោអាវ Maddie ពាក់ទៀតផង។

Andrew Swofford ដែលសំងំលាក់ពួនក្នុងទូ

នាងបាននិយាយថា៖ "ដំបូងឡើយខ្ញុំបានឭសម្លេងចម្លែកចេញពីទូដាក់ដាក់ខោអាវ។ វាប្រៀបដូចជាសម្លេងសត្វកំប្រុក។ ភ្លាមនោះខ្ញុំបានដើរទៅជិតហើយសួរថា នរណាគេនៅក្នុងនោះ? បន្ទាប់មកមានសម្លេងបុរសម្នាក់បានឆ្លើយតបមកខ្ញុំវិញថា ខ្ញុំឈ្មោះ Drew។ ពេលនោះ ខ្ញុំបានបើកទូខោអាវ ហើយខ្ញុំក៏បានឃើញបុរសដែលខ្ញុំមិនធ្លាប់ស្គាល់ម្នាក់អង្គុយនៅខាងក្នុងនោះ។ គាត់បានពាក់ខោអាវខ្ញុំទាំងអស់រួមទាំងស្រោមជើងនិងស្បែកជើងទៀតផង។

បន្ទាប់ពីឃើញបែបនេះ Maddie បានតាំងអារម្មណ៍ឲ្យស្ងប់ និងប្រញាប់ទាញទូរស័ព្ទខលទៅសង្សារនាងមួយរំពេច។   នាងបាននិយាយទៅកាន់បុរសមិនស្គាល់គ្នានោះដែរ ដើម្បីជាការបង្វែងដានរង់ចាំសង្សារនាងមកជួយ។

បុរសម្នាក់នេះបានពាក់ខោអាវរបស់ Maddie សឹងអស់ពីទូ តែគេមិនបានធ្វើអ្វីប៉ះពាល់ដល់នាងឡើយ។  ពេលសង្សាររបស់ Maddie មកដល់បន្ទប់ភ្លាម ក៏បានដេញគេចេញ និងប្តឹងប៉ូលិស ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ។

Andrew Swofford ដែលសំងំលាក់ពួនក្នុងទូ

ជនល្មើសដែលលួចចូលកន្លែងស្នាក់នៅអ្នកដទៃមានឈ្មោះពិតប្រាកដថា Andrew Swofford  អាយុ៣០ឆ្នាំ។ កាលពីថ្ងៃច័ន្ទ សមត្ថកិច្ចបានចាប់ខ្លួន និងត្រូវបានកាត់ទោសដាក់ពន្ធនាគារក្នុងតំបន់ Guiford និងពិនិយជាទឹកប្រាក់សរុប ២៦,០០០ដុល្លារ ចំពោះបទល្មើសចោរកម្មដែលគាត់ធ្លាប់ប្រព្រឹត្តិកន្លងមក។

និសិត្សស្រី Maddie ពិតជាឆ្ងល់ខ្លាំងណាស់ ហេតុអ្វីគេអាចបន្លំខ្លួនចូលបន្ទប់នាងបានព្រោះទ្វារក្នុងអាផាតមែនតែងតែបិទជាប់  និងមានអ្នកមើលការត្រឹមត្រូវទៀត។ គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេដែល Maddie ឃើញមនុស្សមិនស្គាល់គ្នានៅក្នុងអាផាតមែននាង។ កាលពីខែធ្នូឆ្នាំមុន នាងបានឃើញបុរសមិនស្គាល់ពីរនាក់ផ្សេងទៀត បានសំងំនៅក្នុងបន្ទប់ទទួលភ្ញៀវនាងដែរ។  ពេលនោះនាងបានរាយការណ៍ប្រាប់អ្នកចាត់ការទូទៅក្នុងអាផាតមែន តែមិនបានប្តឹងប៉ូលិសទេ។

ឥឡូវនេះ Maddie មានគម្រោងចាកចេញពីអាផាតមែនដែលនាងរស់នៅ  ទោះបីជាវាមិនមានខ្មោចដូចនាងធ្លាប់ស្រមៃគិតក៏ដោយ៕

មានវីដេអូនៅខាងក្រោម៖

Andrew Swofford ដែលសំងំលាក់ពួនក្នុងទូ
Andrew Swofford ដែលសំងំលាក់ពួនក្នុងទូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]