តាមប្រភពព័ត៌មានចិនបានអោយដឹងថា មានសិស្សស្រីចំនួន ៣ នាក់ដែលមានអាយុប្រហែល ១០ ឆ្នាំ បានសម្រេចចិត្តលោត ពីលើអាគារកំពស់ ២​​ ជាន់ដើម្បីអោយរួចខ្លួនពី កិច្ចការផ្ទះដែល គ្រូបានដាក់អោយធ្វើ។ តាមសម្តីរបស់ សិស្សម្នាក់ ឈ្មោះ Huang បាននិយាយថាដំបូងឡើយគ្រូរបស់ ពួកគេបានដាក់កិច្ចការផ្ទះ អោយធ្វើ ប៉ុន្តែពួកគេធ្វើមិន ទាន់ដល់ពេលចូលថ្នាក់គ្រូរបស់ពួកគេ ក៏បានអោយពួកគេឈរនៅក្រៅថ្នាក់ អស់រយៈពេលជាង ២ ម៉ោង ទើបអោយចូលថ្នាក់វិញ។ មិនត្រឹមតែប៉ុន្នោះ គ្រូរបស់ពួកគេបានដាក់ ការងារអោយពួកគេថែម គុណនឹងពីរ ទៀតផង ពួកគេនឿយហត់ខ្លាំងណាស់ បន្ទាប់មកមិត្តភ័ក្ររបស់ គេម្នាក់ក៏មានគំនិត ចង់លោតសំលាប់ខ្លួនតែម្តង ដើម្បីគេចពីការដាក់ ទណ្ឌកម្មពីគ្រូរបស់ពួកគេ។ នាងបានបន្តទៀតថា នាងអត់ចង់លោតទេ ប៉ុន្តែពួកគេបានចាប់ដៃនាង ជាប់ ធ្វើអោយនាងធ្លាក់មកជាមួយគេតែម្តង។

ដោយ ៖ អម្រិត

រៀបចំដោយ ៖ ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាចំពោះសិស្សទាំងបីនាក់នេះ ? សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]