ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា ប្អូនប្រុសធឿន បុរី ត្រូវបានមហាជនជាច្រើនទទួលស្គាល់ថា ប្អូនប្រុសមានសម្លេងពីរោះគួរឲ្យចាប់អារម្មណ៍ ក្រោយបានបញ្ចេញបទចម្រៀង Cover មានចំណងជើងថា «បុប្ផាឈៀងម៉ៃ» នៅលើបណ្តាញសង្គម រហូតជាប់ងារហៅថា កែវ សារ៉ាត់ទី២។

តែអ្វីដែលកាន់តែភ្ញាក់ផ្អើលជាងនេះនោះគឺ កាលពីពេលកន្លងទៅនេះ ក៏ស្រាប់តែ​លេចមុខក្មេងប្រុសមួយរូបទៀត ដែលមានសម្លេងយ៉ាងពីរោះគួរឲ្យសរសើរ ដែលបានបកស្រាយចម្រៀងនៅក្នុងវីដេអូ ធ្វើឲ្យមហាជនជាច្រើនសរសើរ ដល់ប្អូនគ្រប់គ្នាតែម្តង។

មិនត្រឹមតែប៉ុណ្ណោះ បណ្តាអ្នកទស្សនាជាច្រើន ក៏បានប្រៀបប្រដូចសម្លេងរបស់ប្អូនប្រុសរូបនេះ ទៅនឹងតារាចម្រៀងវ័យក្មេងធឿន បុរីផងដែរ ព្រោះមិនថាការស្រែកច្រៀង លើកដាក់សម្លេងមើលទៅពិតជាស្រដៀងគ្នា ពីរោះខ្លាំងគួរឲ្យសរសើរ រហូតធ្វើឲ្យវីដេអូមួយនេះមានចំនួននាក់ចូលទស្សនារហូត ៤០ម៉ឺនដងឯណោះ។

ក្រោយពីបានឃើញសមត្ថភាពដ៏ល្អរបស់ក្មេងប្រុស ដែលមានសម្លេងពីរោះ ដែលគេហៅថាសម្លេងធឿន បុរី ទី២នេះ បានធ្វើឲ្យមហាជនជាច្រើនសរសើរដល់ប្អូនគ្រប់គ្នា ដែលទើបតែក្មេងប៉ុណ្ណឹងសោះ តែមានសម្លេងពីរោះខ្លាំងមិនចាញ់តារាអាជីព៕

ចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូច្រៀងរបស់ប្អូនប្រុសខាងក្រោមនេះ តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្អូនប្រុសធឿន បុរី
ប្អូនប្រុសធឿន បុរី
ក្មេងប្រុសដែលមានសម្លេងស្រដៀង ធឿន បុរី
ក្មេងប្រុសដែលមានសម្លេងស្រដៀង ធឿន បុរី
ក្មេងប្រុសដែលមានសម្លេងស្រដៀង ធឿន បុរី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]