កូរ៉េខាងត្បូង ៖ បើគិតចាប់តាំងពី ការបង្ហាញខ្លួនរបស់ TWICE កាលពីឆ្នាំ ២០១៥ មកដល់ពេលនេះ វាមានរយៈពេល ៤ឆ្នាំទៅហើយ ទើបផលិតកម្ម JYP សម្រេចចិត្តបង្ហាញខ្លួន ក្រុមចម្រៀងស្រីថ្មី ដែលមានឈ្មោះថា ITZY។

ការបង្ហាញខ្លួនរបស់ក្រុមចម្រៀងថ្មី វ័យក្មេង ទាំង ៥នាក់នេះ ហាក់ដូចជាទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន។ ជាក់ស្ដែង វីដេអូចម្រៀងដំបូងរបស់ពួកគេ ដែលមានចំណងជើងថា DALLA DALLA មានអ្នកចូលទស្សនារហូតដល់ទៅ ១៤លានដងឯណោះ ក្នុងរយៈពេល ២៤ម៉ោង ដែលនេះជាលទ្ធផលខ្ពស់បំផុត បើប្រៀបធៀបនឹង ចំនួនអ្នកចូលមើល បទដំបូងរបស់ក្រុមចម្រៀងថ្មីដទៃទៀត។

ទន្ទឹមនឹងនេះដែរ ITZY ក៏ត្រូវបាន ក្រុមអ្នកគាំទ្រពោលសរសើរផងដែរថា ពួកគេស្ទើរតែមិនជឿថា បទចម្រៀងមួយបទនេះ ជាបទបង្ហាញខ្លួនដំបូងរបស់ក្រុមតារាថ្មី គឺដោយសារតែ សមាជិកក្រុមម្នាក់ៗ ហាក់ដូចជាមានភាពជឿជាក់ខ្លាំង ក្នុងការបង្ហាញ ការសម្ដែង នៅក្នុងវីដេអូចម្រៀងមួយបទនេះ។ បូករួមទាំងរូបសម្រស់ដ៏ស្រស់ស្អាតរបស់ពួកគេ មើលទៅពិតជាសាកសមបំផុត ជាមួយនឹងស្ទីលតុបតែងខ្លួនបែបកាចៗ ប៉ុន្តែបង្កប់ដោយពណ៌ចម្រុះ។ សូម្បីតែអ្នកនិយមចូលចិត្ត Kpop ជាច្រើននាក់ ក៏បានលើកឡើងផងដែរថា ITZY​ គឺជាការលាយបញ្ចូលគ្នា រវាងស្ទីល Girly និង Girl Crush ដែលកំពុងពេញនិយម ក្នុងវិស័យនេះ៕

បើប្រិយមិត្តចង់ជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម ៖    

រូបភាព ITZY
រូបភាព ITZY
រូបភាព ITZY
រូបភាព ITZY

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]