អង់គ្លេស៖ ខ្សែបម្រើរបស់ក្លិប Arsenal កីឡាករ Aaron Ramsey បានចុះកិច្ចសន្យាជាផ្លូវការជាមួយក្លិប Juventus រយៈពេល ៤ឆ្នាំដោយគ្មានតម្លៃខ្លួនចាប់ពីរដូវកាលក្រោយទៅ។  នេះបើយោងតាមសេចក្តីប្រកាសជាផ្លូវការរបស់ក្លិប Juventus កាលពីម្សិលមិញ។ 

ក្លិប Juventus បានបញ្ជាក់ថាកីឡាករវ័យ ២៨ឆ្នាំរូបនេះនឹងធ្វើដំណើរមកដល់ទឹកដីអ៊ីតាលីនាថ្ងៃទី ១ ខែកក្កដា ស្របពេលដែលកិច្ចសន្យារបស់គេនឹងចាប់ផ្តើមមានសុពលភាពរហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣។ ក្លិប Juventus បានឱ្យដឹងទៀតថាក្លិបបានចំណាយលើការផ្ទេរនេះអស់ ៣,២លានផោន ក៏ប៉ុន្តែមិនបានបញ្ជាក់ឱ្យច្បាស់ថា ក្លិបបានចំណាយសម្រាប់អ្វីឡើយ។

កីឡាករ Aaron Ramsey

នៅលើគណនី Instagram របស់កីឡាករ Aaron Ramsey  បានអរគុណទៅដល់អ្នកគាំទ្រ Arsenal និងបានសន្យាថានឹងព្យាយាមធ្វើឱ្យបានល្អបំផុត សម្រាប់ពេលវេលាដែលនៅសេសសល់ជាមួយ Arsenal។  គួរបញ្ជាក់ផងដែរថា ក្លិប Juventus នឹងត្រូវចំណាយថ្លៃនឿយហត់សម្រាប់ Ramsey ចំនួន ៤០០,០០០ផោនក្នុងមួយសប្តាហ៍។

គួររម្លឹកថា Aaron Ramsey បានចំណាយពេលជាង ១១ឆ្នាំនៅ Arsenal បន្ទាប់ពីផ្លាស់មកចូលរួមជាមួយក្លិបអង់គ្លេសមួយនេះ កាលពីឆ្នាំ ២០០៨៕

កីឡាករ Aaron Ramsey
កីឡាករ Aaron Ramsey

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]