ហុងកុង៖ ប្រហែលជាប្រិយមិត្ត ស្គាល់ច្បាស់ពី អ្នកស្រី Irene Wan ដែលជាតារាសម្តែងជើងចាស់ម្នាក់ ដែលមានភាពល្បីល្បាញខ្លាំង កាលពីប៉ុន្មានឆ្នាំមុន។

ប៉ុន្តែបើងាកមើលរូបសម្រស់របស់ តារាស្រីរូបនេះវិញ ពិតជាអាចធ្វើឲ្យ នារីក្មេងៗច្រណែននឹង រូបរាង និងរូបសម្រស់ ដោយសារតែ​ពេលនេះអ្នកស្រី មានវ័យទៅដល់៥០ឆ្នាំទៅហើយ​ តែនៅតែស្រស់ស្អាតគ្មានប្រែ។

ជាពិសេស កាលពីថ្មីៗនេះដែរ Irene Wan បានទៅដើរលេងលំហែកាយ លំហែខួរក្បាល ជាមួយនឹងក្រុមគ្រួសារយ៉ាងសប្បាយរីករាយ។ ដោយក្នុងនោះ អ្នកស្រី ក៏បានបង្ហាញសម្រស់យ៉ាងស្រស់សោភា​ជាមួយនឹង រ៉ូប និងឈុតសម្លៀកបំពាក់ប៉ុន្មានឈុត ឲ្យស៊ីនឹងបរិយាកាស។

ជាមួយគ្នានោះដែរ ក្រោយពីបានឃើញបែបនេះ មានហ្វេនជាច្រើន​​​ លាន់មាត់សរសើរពីរូបសម្រស់មិនចាស់បន្តិចសោះ ទាំងដែលវ័យរបស់អ្នកស្រី កាន់តែទៅមុខបន្តិចម្តងៗក៏ដោយ។ ហើយក៏មានមនុស្សជាច្រើន​ប្រាថ្នាសុំឲ្យ ពេលពូកគេចាស់ទៅ នៅតែស្អាតដូចអ្នកស្រី៕

ថាស្អាតប៉ុណ្ណា ទៅមើលទាំងអស់គ្នា៖

Irene Wan
Irene Wan
Irene Wan
Irene Wan
Irene Wan
Irene Wan
Irene Wan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]