ភ្នំពេញ៖ នាថ្ងៃនេះដែរ គឺជាថ្ងៃចូលរោងជ័យរបស់តារាស្រី កញ្ញាសុខ ស្រីលក្ខ័ណ៍ដែលជាប្អូនស្រីបង្កើតរបស់តារាចម្រៀងដ៏ល្បីឈ្មោះកញ្ញាសុខ សីឡាលីន ដែលកំពុងតែប្រព្រឹត្តឡើងយ៉ាងអធិកអធម មានភ្ញៀវកិត្តិយសប្រុសស្រីជាច្រើន បានចូលរួមអបអរដល់ពួកគេ។

ក្រោមកម្មវិធីដ៏អធិកអធមមួយនេះ ក៏បានធ្វើឡើង និងរៀបចំយ៉ាងស្រស់បំព្រងគួរឲ្យសរសើរ និងភ្ញៀវកិត្តិយសជាច្រើនបានលេងខ្លួនយ៉ាងស្រស់សង្ហា ក្នុងសម្លៀកបំពាក់បែបប្រពៃណីយ៉ាងសមរម្យ មើលពិតជាទន់ភ្លន់តែម្តង។

ជាមួយនឹងថ្ងៃពិសេសមួយនេះដែរ ឃើញថាតារាស្រីស្រស់ និងស្វាមីក៏បានតែងខ្លួនយ៉ាងសមសួន ក្នុងសម្លៀកបំពាក់បុរាណជាច្រើនឈុត មើលទៅពិតជាសាកសមនឹងគ្នាតែម្តង។

មិនត្រឹមតែប៉ុណ្ណោះនៅក្នុងថ្ងៃមួយនេះ នាងក៏ទទួលបាននូវពាក្យពេចន៍ ជូនពរ ក៏ដូចជាសរសើរពីបណ្តាអ្នកគាំទ្រ ដែលស្រលាញ់ចូលចិត្តនាងជាច្រើន តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផងដែរ៕

រូបភាពពី៖ ហ្វេសប៊ុក

សូមទស្សនា ទិដ្ឋភាពថ្ងៃរៀបការរបស់តារារូបនេះ ខាងក្រោមនេះ 

ទិដ្ឋភាពថ្ងៃរៀបការ សុខ ស្រីលក្ខ័ណ៍ និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ស្រីលក័្ខណ៏