ភ្នំពេញ៖ ដូចជាប្រិយមិត្ត បានជ្រាបរួចមកហើយ ពីតារាចម្រៀងស្រី ម៉ូលីកា ដែលខិតខំរកស៊ី លក់ផលិតផលតាមហ្វេសប៊ុក រាប់ឆ្នាំ ទម្រាំបើកសម្ពោធហាងដ៏ធំ ដែលចំណាយទឹកប្រាក់អស់ទៅ១០ម៉ឺនដុល្លារ ដែលជាញើសឈាម នាងខំសន្សំកន្លងមក។

ជាក់ស្តែងតារាស្រីរូបនេះ ក៏តែងដឹងគុណម្តាយ ដែលនាងតែងទិញរបស់ល្អ គ្រឿងមាស ឲ្យអ្នកម្តាយជាញឹកញាប់ ដោយមិនខ្វល់ពីការចំណាយ។

ក្នុងនោះដែរ កាលពីម្សិលមិញនេះ ម៉ូលីកា ក៏បានជូនកាដូខ្លួនឯង ជាចិញ្ចៀន២វង់ និងគ្រឿងមាសឈុតដោយគ្រាន់តែ គ្រឿងពេជ្រ ជិតដល់ខ្ទង់១ម៉ឺនដុល្លារទៅហើយ។ ចុះទម្រាំគ្រឿងមាសទៀតនោះ។

យ៉ាងណាមិញ អ្នកគាំទ្រ បានសរសើរពី ការខិតខំរបស់នាង ដែលអាចឲ្យជីវិតនាង មានភាពភ្លឺស្វាង និងត្រចះត្រចង់ដូចសព្វថ្ងៃ ហើយក៏អាចទិញរបស់ថ្លៃៗ ជូនខ្លួនឯងបានទៀតផង៕ 

ម៉ូលីកា
ម៉ូលីកា
គ្រឿងពេជ្រ របស់នាង
គ្រឿងមាស
គ្រឿងពេជ្រ របស់នាង
គ្រឿងពេជ្រ របស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ូលីកា