ថៃ៖ កាលពីថ្ងៃទី១០ ខែកុម្ភៈ ម្សិលមិញនេះ តារាសម្តែងប្រុសស្រីលោក Ken Phupoom និងកញ្ញា Esther Supreeleela ត្រូវបានអញ្ចើញចូលរួមនៅក្នុងកម្សាន្តទូរទស្សន៍សម្ភាសន៍កម្សាន្ត «3 Zaap» ហើយក្នុងនោះពួកគេ ក៏បានលើកយកនូវរឿងរ៉ាវគ្រាផ្តើមស្នេហ៍ដំបូងរបស់ពួកគេ បង្ហាញទៅកាន់ទស្សនិកជនផងដែរ។

ជាការពិតណាស់ ក្នុងនោះ Ken និង Esther បានសារភាពថា ពួកគេបានជួបគ្នាដំបូង នៅពេលដែលពួកគេបានថតម៉ូតជាមួយគ្នា ឲ្យទស្សនាវដ្តី Honeymoon Travel Magazine។ Ken បន្តទៀតថា កាលនោះពួកគេទាំងពីរមិនហ៊ាននិយាយជាមួយគ្នានោះទេ ប៉ុន្តែ២ឆ្នាំក្រោយមក គាត់បាន Follow នាងនៅលើ Instagram និងបានចុចLike គ្រប់រូបថតរបស់នាងទាំងអស់ថែមទៀតផង។ បន្ទាប់មកលោកក៏បានសុំ ID Line របស់ Esther ពីអ្នកចាត់ការផ្ទាល់ខ្លួន។ ២ថ្ងៃក្រោយមក Ken ក៏បានផ្ញើរសារទៅកាន់Esther ដោយបានសរសេរ៖ «សួស្តី, ខ្ញុំគឺKen» ក្រោយមកEsther ក៏បានតបទៅវិញថា «បង ken, បងសុខសប្បាយទេ?» ហើយពួកគេក៏បានបន្តផ្ញើសាររកគ្នា។

រយៈពេល២ទៅ៣ថ្ងៃក្រោយមក ពេលឮថាEsther នាងត្រូវធ្វើដំណើរទៅកាន់ប្រទេស កូរ៉េ ដើម្បីរៀនរាំរយៈពេល១ខែកន្លះ ស្រាប់តែដល់ថ្ងៃឡើងយន្តហោះ Ken ក៏បានមកជូនដំណើរនាង ហើយពេលនោះផងដែរ ក៏ជាថ្ងៃដែលពួកគេបានជួបមុខគ្នាដំបូងផងដែរ ។ យ៉ាងណាមិញ ក្រោយពីនាងត្រឡប់មកប្រទេសថៃវិញ ពួកគេទាំងពីរក៏បន្តនិយាយទាក់ទងគ្នាទៅវិញទៅមក រហូតផ្លាស់ប្តូរពីពាក្យថាមិត្តភក្តិ ក្លាយជាសង្សាររហូតមកទល់សព្វថ្ងៃនេះតែម្តង៕ 

Ken និង Esther នៅក្នុងកម្មវិធី«3 Zaap»
Ken និង Esther នៅក្នុងកម្មវិធី«3 Zaap»
Ken និង Esther
Ken និង Esther
Ken និង Esther
Ken និង Esther
Ken និង Esther
Ken និង Esther
Ken និង Esther

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]