ខេត្តសៀមរាប ៖ បុរស​ម្នាក់​មក​ពី​ញាំ​ការ​នៅ​ភូមិ​រការ​កំបុត ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង រហូត​ដល់​ម៉ោងជាង​៤​រសៀល​នា​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ ទើប​ជិះ​ម៉ូតូ​ត្រឡប់​ចេញ​ទៅ​ផ្ទះ​នៅ​សៀមរាប​វិញ​តែ​ម្នាក់ឯង តាម​ដងផ្លូវ​ជាតិ​លេខ​៦ ដល់​ចំណុច​ភូមិ​រលួស​ខាងលិច ឃុំ​រលួស ស្រុក​ប្រាសាទបាគង ជន​រង​គ្រោះ​ដឹងខ្លួន​ស្រវឹង​ទៅ​មុខ​លែង​រួច ក៏​ឈប់​ម៉ូតូ​អែប​ខាង​ដេក និង​ច​ម្រះ​ផ្លូវ​តែ​ម្តង រហូត​ដល់​ម៉ោង​៧​យប់​ថ្ងៃ​ដដែល ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​ដើរ​សំដៅ​មក​រក​ម៉ូតូ​ជន​រង​គ្រោះ​រួច​អូស​ជន​រង​គ្រោះ​ទំលាក់​ហើយ​ជិះ​ម៉ូតូ​គេចខ្លួន ។

ខណៈ​ពេល​នោះ​បាន​ពលរដ្ឋ និង​ម្ចាស់​ម៉ូតូ​ដឹងខ្លួន​ឃើញ​ក៏​នាំ​គ្នា​ដេញ​តាម​បណ្តើរ ប្តឹង​ប៉ូលិស​ស្រុក​បណ្តើរ បាន​ប្រហែល​៤០០​ម៉ែត្រ ស្រាប់តែ​ជនសង្ស័យ​ជិះ​ម៉ូតូ​ក្រលេច​ដុំ​ថ្ម​ក្រឡាច់​ដួល​ខ្លួនឯង បណ្តាល​ឱ្យ​របួសធ្ងន់​ទើប​ប៉ូលិស​ចាប់ខ្លួន​បាន ហើយ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ មេគង្គ​ក្នុង​ក្រុង​សៀមរាប​លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​១១ ខែកុម្ភៈ​ទើប​ដឹងខ្លួន​រួច​នាំ​យក​មក​អធិការ​ស្រុក​វិញ ដើម្បី​សួរនាំ ហើយ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត ហើយ​បញ្ជូន​បន្ត​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ។

ហេតុ​ការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​នោះ​ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​រលួស​ខាងលិច ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។ លោក​វរសេនីយឯក មិន ច​ន្ថា អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង​បានឱ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ ដោយ​មាន​ពលរដ្ឋ​រាយការណ៍​មក​អធិការ​ស្រុក​ប្រាសាទបាគង​ថា មាន​ករណី​ចោរលួច​ម៉ូតូ​របស់​ជន​រង​គ្រោះ​កាលពី​វេលា​ម៉ោង​១៩​និង​០០​នាទី ថ្ងៃ​ទី​១០ ខែកុម្ភៈ នៅ​ចំណុច​ភូមិ​រលួស​ខាងលិច ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ខណៈ​ពេល​នោះ​លោក​បាន​បញ្ជា​ឱ្យ​កម្លាំង​របស់​អធិការ​ស្រុក និង​ប្រជា​ការពារ​ភូមិ​ដេញ​តាម​រហូត​ចាប់​បាន​ភ្លាម​ៗ​ផង​ដែរ ។

លោក​បាន​បន្ត​ថា ជនសង្ស័យ​មានឈ្មោះ ឆេ​ង ស្រស់ ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​ចុង​ឃ្នៀស សង្កាត់​ចុង​ឃ្នៀស ក្រុង​- ខេត្តសៀមរាប ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ជាក់ ចិន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា រឿងហេតុ​ដំបូង​គឺ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៩ ជន​រង​គ្រោះ ឈ្មោះ ជាក់ ចិន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប បាន​ជិះ​ម៉ូតូ​ម៉ាក ស៊ូ​ម ម័​រ សេរី​ឆ្នាំ​២០០៦ ពណ៌​ស ពាក់​ស្លាក​លេខ​សៀមរាប 1Y- 3981 មក​ពី​ហូប​ការ​មិត្តភក្តិ នៅ​ភូមិ​រការ​កំបុត ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប រហូត​ដល់​ម៉ោង​ប្រហែល​៤​ជាង​នា​ថ្ងៃ​ដដែល​ទើប​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​ផ្ទះ​នៅ​សៀមរាប​វិញ​តែ​ម្នាក់ឯង​តាម​ដងផ្លូវ​ជាតិ​លេខ​៦​មក​ដល់​ចំណុច​ភូមិ​រលួស​ខាងលិច ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ជន​រង​គ្រោះ​ដឹងខ្លួន​ថា ស្រវឹង​ទៅ​មុខ​ពុំ​រួច​ក៏​ឈប់​ម៉ូតូ​ដេក​អែប និង​ច​ម្រះ​ផ្លូវ​តែ​ម្តង ។

លោក​បាន​បន្ត​ទៀត​ថា លុះដល​ម៉ោង​១៩​និង​០០​នាទី​យប់ ថ្ងៃ​ដដែល​ស្រាប់តែ​មាន​ជនសង្ស័យ​ម្នាក់​បាន​ធ្វើ​សកម្មភាព​អូស​ជន​រង​គ្រោះ​ទម្លាក់ រួច​យក​ម៉ូតូ​ជិះ​មក​សំដៅ​ទៅ​ទិស​ខាងលិច ពេល​នោះ​ម្ចាស់ និង​ប្រជា​ពល​បានឃើញ​ទាន់​ក៏​បាន​រាយការណ៍​ឱ្យ​សមត្ថកិច្ច​យើង​ភ្លាម​ៗ​ខណៈ​ពេល​នោះ​កម្លាំង​ក៏​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ជនសង្ស័យ​ដែល​ជិះ​គេច​មក​ទិស​ខាងលិច​បាន​ប្រហែល​៤០០​ម៉ែត្រ​ក៏​ក្រឡាច់​ដួល​ខ្លួនឯង បណ្តាល​ឱ្យ​រង​របួសធ្ងន់ ហើយ​កម្លាំង​នគរបាល​យើង​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​មេគង្គ​ក្នុង​ក្រុង​សៀមរាប ។

លោក​បាន​បញ្ជាក់​ទៀត​ថា លុះដល់​ព្រឹក​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩​នោះ​ជនសង្ស័យ​ក៏​ដឹងខ្លួន ហើយ​កម្លាំង​ក៏​នាំ​យក​មក​សួរ​នៅ​អធិការ​ស្រុក​ប្រាសាទបាគង ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​បន្ត​ទៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរបាល​ខេត្ត​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​រៀបចំ​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត ។ ចំណែក​វត្ថុ​តាង​ម៉ូតូ​ម៉ាក​ស៊ូ​ម​ម័​រ​១​គ្រឿង បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​រួចរាល់​ហើយ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]