អង់គ្លេស៖ លោក Maurizio Sarri បញ្ជាក់ថាតួនាទីរបស់លោក ប្រឈមនឹង “ការប្រថុយប្រថាន” យ៉ាងខ្លាំង បន្ទាប់ពីលោកបានដឹកនាំ Chelsea ចាញ់ធ្ងន់-កក្នុងជំនួបជាមួយ Man City កាលពីយប់មិញនេះ។ 

តោខៀវ Chelsea ហាក់ធ្លាក់ដុនដាបជាខ្លាំងសម្រាប់ការប្រកួតកន្លងមក ដោយទទួលរងបរាជ័យរហូតដល់ ៣ដង ក្នុងចំណោមការប្រកួតក្នុងលីគ ៤ប្រកួតចុងក្រោយ។ បរាជ័យផ្ទួនៗ និងធ្ងន់ធ្ងរបែបនេះ ហាក់ផ្តល់សម្ពាធយ៉ាងខ្លាំងសម្រាប់លោក Maurizio Sarri ក្នុងការដឹកនាំក្រុមតោខៀវ Chelsea។

លោក Maurizio Sarri

Chelsea បានធ្លាក់មកដល់ចំណាត់ថ្នាក់លេខ ៦ ក្នុងតារាង Premier League ខណៈដែលក្រុមឡើងជើង Man UTD ខិតទៅគ្រងតំណែងលេខ ៤របស់ Chelsea វិញជាបណ្តោះអាសន្ន។ ពាក់ព័ន្ធនឹងការដឹកនាំមិនបានល្អ និងក្រុមទាំងមូលកំពុងធ្លាក់ទម្រង់លេង លោក Sarri បានពោលថា៖ “នេះជារឿងធម្មតាទៅហើយ ដែលការងារនេះតែងតែប្រឈមនឹងសម្ពាធ ក៏ដូចជាហានិភ័យច្រើននៃការបណ្តេញចេញ ពេលដែលយើងបំពេញតួនាទីមិនបានល្អ”។

ក្រុមតោខៀវ Chelsea

គួរជម្រាបថា ការប្រកួតបន្ទាប់ Chelsea នឹងត្រូវធ្វើដំណើរទៅជួបក្រុម Malmo ក្នុងវគ្គ ៣២ក្រុមចុងក្រោយនៃពាន Europa League មុននឹងបន្តជួបក្រុម Manchester United ក្នុងពានរង្វាន់ FA Cup៕

ការប្រកួតរវាងក្រុម Manchester United និងក្រុម Chelsea

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]