កូរ៉េខាងត្បូង ៖ ទោះបីជាវាកន្លងទៅជាង ១ឆ្នាំទៅហើយក្ដី ប៉ុន្តែរាល់ពេលដែលរំលឹកពី Jonghyun សមាជិកក្រុម SHINee ម្នាក់ៗ នៅតែបង្ហាញភាពសោកសៅ ហាក់ដូចជាមិនអស់អាល័យ ចំពោះរឿងរ៉ាវការស្លាប់របស់ អតីតសមាជិកក្រុម ដ៏ឆ្នើមរូបនេះ។

ជាក់ស្ដែងថ្មីៗ Taemin សមាជិកក្រុម SHINee ក៏បាននិយាយអំពី Jonghyun នៅក្នុងបទសម្ភាសថ្មី ពេលបង្ហាញអាល់ប៊ុមថ្មីរបស់ខ្លួន។ Taemin បានទម្លាយអារម្មណ៍ ប្រាប់ទៅអ្នកគាំទ្រថា រហូតមកដល់ពេលនេះទៅហើយ លោកក៏នៅគិតដល់ Jonghyun សូម្បីតែពេលនិពន្ធចម្រៀងថ្មីនេះផងដែរ។ Jonghyun ហាក់ដូចជាកម្លាំងចិត្តរបស់លោក ប៉ុន្តែមានពេលខ្លះ លោកស្រាប់តែទទួលអារម្មណ៍ថា ទទេរស្អាត ភ្លាមៗនៅពេលដែលគិតថា លោកបានបាត់បង់ Jonghyun ទៅហើយ។

Taemin បានបង្ហាញពីភាពរឹងមាំ ទោះបីជាលោកទទួលរង នូវការឈឺចាប់យ៉ាងខ្លាំងក៏ដោយ។ វាហាក់ដូចជាពាក្យសន្យាដែលថា SHINee នឹងនៅតែបន្តផ្សព្វផ្សាយ ចម្រៀងថ្មី ទោះបីជាគ្មានវត្តមានរបស់ Jonghyun។ ហើយពួកគេនឹងខិតខំប្រឹងប្រែង ឲ្យអស់ពីសមត្ថភាព ដើម្បីបន្តការងារដែល Jonghyun ធ្លាប់បានខិតខំបង្កើតឡើងកន្លងមកយ៉ាងលំបាក៕

ទស្សនារូបភាពខាងក្រោម ៖  

រូបភាព Taemin
រូបភាព Taemin និង Jonghyun
រូបភាព SHINee
រូបភាព Taemin
រូបភាព Taemin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]