បរទេស៖ តារាចម្រៀងស្រី Katy Perry ជាតារាស្រីដែលមានឈ្មោះបោះសម្លេងមួយរូប គ្រប់បទចម្រៀងរបស់នាង តែងតែមានការគាំទ្រជាច្រើន។

ជាក់ស្តែង Katy បានចូលរួមនៅក្នុងកម្មវិធី GRAMMYs លើកទី៦១ ដែលរៀបចំនៅ Staples Center និងមានតារាល្បីៗលំដាប់ពិភពលោកជាច្រើនចូលរួម។

ជាការពិតណាស់រាល់ពេលមានកម្មវិធីបែបនេះម្តងៗ តារាគ្រប់រូបដែលចូលរួមតែងតែរៀបចំតុបតែងខ្លួនយ៉ាងស្រស់ស្អាត ប្លែកៗតាមស្ទាយ៍រៀងៗខ្លួន។ ដោយឡែកតារាចម្រៀងស្រី Katy ក៏មិនខុសពីតារាផ្សេងៗដែរ នាងបានស្លៀករ៉ូបពណ៌ផ្កាឈូក ដែលមើលទៅដូចជាតុក្កតា Barbie។

ទន្ទឹមគ្នានេះដែរ មានអ្នកលេងបណ្តាញសង្គមមួយចំនួនធំបាននិយាយថា រ៉ូបរបស់នាងមើលទៅដូចជាCupcake ទៅវិញ ហើយមានអ្នកខ្លះទៀតបានប្រៀបធៀបរ៉ូបរបស់នាងទៅជារបស់ផ្សេងៗ។

ទោះបីជារ៉ូបពណ៌ផ្កាឈូកនេះ ហាក់ដូចជាមិនសូវមានពេញចិត្តពីអ្នកគ្រប់គ្នាក៏ពិតមែន តែ Katy បានធ្វើឲ្យមានការភ្ញាក់ផ្អើលក្រោយពីនាងបានផ្លាស់ប្តូរមួយឈុតទៀតសម្រាប់ការឡើងសម្តែងនៅលើឆាក។ ឃើញថាពិតជាមានភាពស្រស់ស្អាតខ្លាំងជាមួយឈុតពណ៌ក្រហម និងមានការរំលេចទៅដោយរំយោលផ្កាផ្សេងៗ៕

ទស្សនារូបភាពខាងក្រោម៖

Katy Perry
Katy Perry
Katy Perry
Katy Perry
Katy Perry
Katy Perry
Katy Perry

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]