ភ្នំពេញ៖ សង្រ្គាមទីផ្សារទូរស័ព្ទដៃកំពុងមានការប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ដើម្បីទាក់ទាញអតិថិជនរបស់ពួកគេទាំងគុណភាព និងតម្លៃ។ តាមការសង្កេតជាទូទៅបានឲ្យដឹងថា មនុស្សដែលមានវ័យពី ១៥ ឆ្នាំ ឡើងដល់ ៤៥ ឆ្នាំ សុទ្ធតែមានទូរស័ព្ទស្មាតហ្វូនប្រើប្រាស់ទាំងអស់ ដោយអ្នកខ្លះមានទូរស័ព្ទផ្ទាល់ខ្លួន ១ គ្រឿង ហើយអ្នកខ្លះទៀតមាន ២ គ្រឿង ៣ គ្រឿងក៏មាន ដើម្បីបំពេញកិច្ចការងារប្រចាំថ្ងៃ និងតម្រូវការជាចំាបាច់របស់ពួកគេ។ 

ដោយសង្កេតឃើញកត្តាទាំងអស់នេះ ទើបជម្រុញឲ្យក្រុមហ៊ុនទូរស័ព្ទល្បីៗទាំងអស់ ខិតខំប្រឹងប្រែងរកអ្វីដែលថ្មីសម្រាប់ផលិតម៉ូឌែលទូរស័ព្ទជំនាន់ក្រោយៗរបស់ពួកគេឲ្យកាន់តែល្អ និងទាក់ទាញ។ អ្វីដែលផលិតករទូរស័ព្ទ និងម្ចាស់ក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូនតែងតែគិតគូរនោះ ការរចនារូបរាងខាងក្រៅដែលមានភាពទាក់ទាញ និងគុណភាពផ្នែកខាងក្នុងដែលទាន់សម័យប្រកបដោយបច្ចេកវិទ្យាទំនើប និងតម្លៃសមរម្យអាចទទូលយកបានក្នុងទីផ្សារទូរស័ព្ទ។ 

មានក្រុមហ៊ុនស្មាតហ្វូនចំនួន ៥ ដែលកំពុងមានភាពលេចធ្លោខ្លាំងក្នុងទីផ្សារទូរស័ព្ទ មិនថានៅក្នុងប្រទេសកម្ពុជា ឬបណ្តាប្រទេសនៅលើសកលលោកនោះទេ ដែលក្នុងនោះមានស្មាតហ្វូន Apple Samsung OPPO LG និង Sony ជាដើម។ Apple Samsung ជាប្រភេទស្មាតហ្វូនជំនាន់ចាស់ទុំជាងគេ ដែលមានការគាំទ្រច្រើន។ 

ចំណែកម៉ូឌែល LG និង Sony វិញជាប្រភេទស្មាតហ្វូន ដែលបានកសាងកេរ្តិ៍ឈ្មោះយូរមកហើយដែរ ហើយមនុស្សជំនាន់ថ្មីមួយចំនួននៅតែប្រើប្រាស់ម៉ូឌែលទូរស័ព្ទទាំងនេះទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ។ ស្របពេលជាមួយគ្នានេះដែរ បើយើងក្រលេកមើលស្មាតហ្វូនម៉ូឌែលជំនាន់ថ្មីៗឥឡូវនេះវិញ ហាក់មានចំណុចលេចធ្លោកាន់តែខ្លាំងបន្ថែមទៀត ដែលអាចអន្ទងចិត្តអ្នកប្រើប្រាស់ទូរស័ព្ទសឹងតែគ្រប់វ័យ នោះគឺស្មាតហ្វូនរបស់ OPPO តែម្តង ដែលគ្រប់ម៉ូឌែលរបស់ក្រុមហ៊ុននេះតែងតែទទួលបានការគាំទ្រខ្លាំងតាំងពីឆ្នាំ ២០១៦ មកម្ល៉េះនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ស្មាតហ្វូន OPPO

ដូចដែលលោកអ្នកធ្លាប់បានដឹងស្រាប់ហើយថាម៉ូឌែល F9 និង R17 Pro ជាអ្នកជំនាន់ក្រោយរបស់ OPPO ពិតជាប្លែកភ្នែកនិងទាក់ទាញខ្លាំងមែនទែន ទាំងរូបរាងខាងក្រៅ និងពណ៌បែប Gradient ។ ជាពិសេសគឺម៉ូឌែល R17 Pro ដែលមានទំហ Ram 8GB កាមេរ៉ាបែបបច្ចេកវិទ្យាដ៏ទំនើប និងបច្ចេកវិទ្យាសាកថ្ម Super VOOC សាកត្រឹមតែរយៈពេលខ្លី និងមានសុវត្ថិភាពថែមទៀតផង ដែលអាចនិយាយថាបានថាបានធ្វើឲ្យម៉ូឌែលស្មាតហ្វូនជំនាន់ចាស់ៗ មានការញាក់សាច់តែម្តង ពីព្រោះតែអតិថិជនយ៉ាងច្រើនលើសលប់ បានសម្រុកទៅជាវទូរស័ព្ទម៉ូឌែលថ្មីៗរបស់ OPPO ភ្លូកទឹកភ្លូកដី ដែលធ្វើឲ្យអត្រាលក់ចេញរបស់ក្រុមហ៊ុននេះនៅលើទីផ្សារហក់ឡើងខ្ពស់ស្ទើរមិនគួរឲ្យជឿ៕

ដូច្នេះយើងទាំងអស់គ្នារង់ចាំមើលជាបន្តទៅទៀតថា ម៉ូឌែលទូរស័ព្ទណាខ្លះដែលអាចទាក់ទាញអ្នកប្រើប្រាស់បានច្រើនជាងគេ តើម៉ូឌែលទូរស័ព្ទណាមានប្រជាប្រិយភាពខ្លាំងជាងគេនៅឆ្នាំបន្តបន្ទាប់?

ស្មាតហ្វូន OPPO

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]