អាមេរិក ៖ ជាថ្មីម្ដងទៀតហើយដែល V សមាជិកក្រុមចម្រៀងកូរ៉េ BTS បានធ្វើឲ្យកក្រើកបណ្ដាញអ៊ីនធើណែត បន្ទាប់ពីរូបលោក និងសមាជិកក្រុម បានទៅចូលរួមកម្មវិធីធំ នៅឯសហរដ្ឋអាមេរិក។

ជាការពិតណាស់ ដោយសារតែថ្ងៃនេះ ក្រុមចម្រៀង Kpop សំណព្វចិត្តយុវវ័យមួយក្រុមនេះ ត្រូវបានអញ្ជើញឲ្យ ទៅចូលរួមក្នុងកម្មវិធី ប្រគល់ពានរង្វាន់ Grammy ដ៏ល្បីរបស់អាមេរិក ដែលពោរពេញទៅដោយ តារាលំដាប់កំពូលនៅប៉ែកអឺរ៉ុប ទើបធ្វើឲ្យនារីៗនៅប៉ែកអឺរ៉ុប មានឱកាសបានប្រទះភ្នែក ជាមួយនឹងភាពសង្ហារបស់ កម្លោះល្បីឈ្មោះទាំង ៧រូបនេះ។

ក្នុងនោះដែរ សមាជិកម្នាក់គឺ V បានក្លាយជាចំណុចចាប់អារម្មណ៍ទី១ របស់ក្រុមអ្នកគាំទ្រតារាបរទេសទាំងនោះ ដោយសារតែភាពលេចធ្លោ ខុសប្លែកពីគេរបស់លោក ធ្វើឲ្យមើលទៅទាក់ទាញចិត្តយ៉ាងខ្លាំង។

ជាក់ស្ដែង V ត្រូវបានគេប្រើសព្វនាមថា «កម្លោះសក់ពណ៌បៃតង»។ មិនត្រឹមតែប៉ុណ្ណោះទេ នៅក្នុងបណ្ដាញ Twitter មានមនុស្សជាច្រើន បានចោទជាសំណួរថា តើបុរសដែលមានសក់ពណ៌បៃតងនោះ ជាអ្នកណា? ជាហេតុធ្វើឲ្យ ក្រុមអ្នកគាំទ្រ BTS នៅក្នុង Twitter មានភាពមមាញឹកយ៉ាងខ្លាំង ជាមួយនឹងការឆ្លើយតប ទៅកាន់ពួកគេថា កម្លោះសក់ពណ៌បែតង នៅក្នុងកម្មវិធី Grammy Awards ថ្ងៃនេះ គឺជា Kim Taehyung សមាជិកក្រុម BTS ដែលមានឈ្មោះហៅក្រៅថា V នោះឯង៕

បើចង់ជ្រាប់ច្បាស់ថា តើ V មានភាពល្បីល្បាញប៉ុណ្ណា នៅក្នុងកម្មវិធី Grammy Awards ថ្ងៃនេះ?

សូមទស្សនារូបភាពខាងក្រោម ៖  

រូបភាព BTS
រូបភាព BTS
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]